ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ៖ សម រង្ស៊ី ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល គឺចង់ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី
ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ប្រទេសកម្ពុជារយៈកាលជាង៥០០ឆ្នាំមកហើយ គឺកម្ពុជាមិនដែលមានសុខសន្តិភាពដូចសព្វដ្ងៃនេះទេ។ បើនិយាយពីសន្តិភាព មិនថាប្រទេសនៅក្នុងតំបន់ ឬក៏ពិភពលោកនោះទេ រដ្ឋណាក៏ត្រូវការសន្តិភាពដែរ ព្រោះសន្តិភាពនាំមកការអភិវឌ្ឍ សន្តិភាពនាំមកនៅសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន។ ពិតណាស់នៅក្នុងរដ្ឋមួយយតែងតែមានទស្សននយោបាយគំនិតផ្ទុយគ្នា ដោយឡែកទស្សនគំនិតទាំងនេះ វាមិនយល់ទាស់អ្វីទេ អ្វីដែលសំខាន់មតិផ្ទុយគ្នាក្នុងការកែលំអដើម្បីចំណេញដល់ជាតិ និងប្រជាជនខ្លួនឯងវាគឺជារឿងល្អ។ ក្នុងនាមយើងរួមគ្នាធ្វើ មិនមែនយើងតាំងខ្លួនអ្នកប្រឆាំងប្រើទសស្សននយោបាយរហូតធ្វើឱ្យបែកបាក់ជាតិ។ ជាក់ស្តែងទណ្ឌិត សម រង្ស៊ី ប្រើគំនិតនយោបាយបែបគំនិតគុំកួនបុគ្គល និងយកប្រធានបទកម្ពុជា វៀតណាម ឡាវ ញុះញង់ប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ពីប្រជាពលរដ្ឋដោយខុសច្បាប់។
ឯកឧត្តមបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយតាំងខ្លួនជាអ្នកស្នេហាជាតិ ស្នេហាប្រជាជន តែធាតុពិត ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយផ្តាច់ក្រពះប្រជាជនខ្មែរ ដោយប្រាប់បរទេសឱ្យផ្តាច់ជំនួយ ដើម្បីឱ្យខ្មែរក្រ ជាចេតនាពិតប្រាកដរបស់ពិតរបស់ ទណ្ឌិត សម រង្ស៊ី ដើម្បីទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ទាំងដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងរួមគ្នាធ្វើកសាងសន្តិភាពរក្សាឱ្យបានសុខសន្តិភាពជូនជាតិ និងប្រជាជន។ ដោយឡែកទៀតនាពេលថ្មីៗនេះ គឺទណ្ឌិត សម រង្ស៊ី លើកយកពីកោះគុជ ដើម្បីធ្វើជាកំដៅនយោបាយដែលជាមូលហេតុចង់ទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មីជាមួយប្រទេសជិតខាង។
សូមជម្រាបថា គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមិនគាំទ្រសកម្មភាពរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលកំពុងតែញុះញង់ប្រជាពលរដ្ឋឱ្យងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នោះទេ។ ពួកគាត់បានសម្តែងការគាំទ្រការតាក់តែងច្បាប់ឱ្យក្រុមជ្រុលនិយមនៅក្រៅប្រទេសដាក់ជាក្រុមភេរវកម្ម។ ការគាំទ្រនេះ ត្រូវបានមេដឹកនាំគណបក្សនយោបាយអះអាងថា ដោយសារក្រុមជ្រុលនិយមទាំងនេះ បានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កព្យសនកម្មធ្ងន់ធ្ងរ ដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ ចលាចលដល់ប្រជាជន ដែលវាជាអំពើខុសច្បាប់ ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង៕
ដោយ៖ពលជ័យ