គណបក្សមហាសាមគ្គីជាតិខ្មែរ ស្នើសុំបង្កើតច្បាប់ភេរវកម្មដាក់​ក្រុមឧទ្ទាមជ្រុលនិយមទៅក្នុងក្រុមភេរវករ

ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើលិខិតផ្លូវការជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើបង្កើតឱ្យ​មាន​ច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាម​ជ្រុល​និយមក្រៅច្បាប់ទៅជា​ក្រុមភេរវករ ដែលបានបង្កើតអង្គការចាត់តាំងនយោបាយដោយ​ខុសច្បាប់​នៅក្រៅប្រទេស ហើយ​ធ្វើសកម្មភាពនយោបាយដែល​ជា​ចេតនាចង់បំផ្លាញសុខសន្តិភាពកម្ពុជា តាមរយៈអំពាវនា​វឃោសនា​ព័ត៌មានបំផុសបំផុល​ឱ្យប្រជាជនកម្ពុជា និងកងកម្លាំងជាតិបះបោរ​ផ្តួលរំលំ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដោយច្បាប់។ គណបក្សមហាសាមគ្គីជាតិខ្មែបានបញ្ជាក់ថា ការធ្វើច្បាប់នេះដើម្បីរក្សា​ឱ្យបានសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា៕

ads banner