ជប៉ុនពន្យារពេលបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kairos ម្តងទៀត

តូក្យូ ៖ ក្រុមហ៊ុនអវកាស ជប៉ុន Space One កាលពីថ្ងៃចន្ទ បានពន្យារពេលបាញ់ បង្ហោះ គ្រាប់ រ៉ុក្កែត ម្តងទៀត ដដោយសារតែបព្ហាខ្យល់មិនអំណោយផល។

យ៉ាងណាមិញ ប្រសិនបើរ៉ុក្កែតនោះត្រូវបានបាញ់បង្ហោះដោយជោគជ័យ និងដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី នោះ Space One នឹងក្លាយជាអង្គភាពឯកជនដំបូងគេរបស់ប្រទេសជប៉ុន ដែលសម្រេចបានជោគជ័យនេះដោយខ្លួនឯង។

ក្រុមហ៊ុន Space One ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដើមឡើយ មានផែនការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kairos នៅម៉ោង 11:00ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃសៅរ៍ ប៉ុន្តែបានសម្រេចចិត្តផ្អាកវិញ ដោយសារតែលក្ខខណ្ឌខ្យល់មិនអំណោយផល។

ហើយ Space One បានពន្យារពេលការបាញ់បង្ហោះម្តងទៀតនៅថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងទូរទស្សន៍ជាតិ NHK របស់ជប៉ុនផងដែរ។

Space One បាននិយាយថា គ្រាប់រ៉ុក្កែតមិនមានបញ្ហាអ្វីទេ ហើយថា ខ្លួននឹងរៀបចំជាមួយដៃគូពាក់ព័ន្ធ ដើម្បដំណើរការបាញ់បង្ហោះនៅម៉ោង ១១ព្រឹកថ្ងៃពុធសប្តាហ៍នេះ។

គ្រាប់ រ៉ុក្កែត Kairos ដំបូង បាន ផ្ទុះ ភ្លាមៗ បន្ទាប់ ពី ការ បាញ់ បង្ហោះ ក្នុង ខែ មីនា។ អង្គភាពទី២ គ្រោងនឹងបញ្ជូនផ្កាយរណបចំនួន៥ ដែលនឹងត្រូវផ្ដាច់ខ្លួនពីគ្រាប់រ៉ុក្តែតនៅរយៈកម្ពស់ប្រហែល ៥០០ គីឡូម៉ែត្រ ដើម្បីឲ្យពួកវាចូលទៅក្នុងគន្លងតារាវិថី។

ក្រុមហ៊ុនអវកាសជប៉ុន Space One បានស្វែងរកការធ្វើពាណិជ្ជកម្ម តាមរយៈការដឹកជញ្ជូនផ្កាយរណបក្នុងតម្លៃទាប ទៅដាក់ក្នុងគន្លងតារាវិថី ចំពេលមានការកើនឡើងតម្រូវការសកល សម្រាប់សេវាកម្មបែបនេះ។ តួយ៉ាង Space One គ្រោងនឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតចំនួន ៣០លើកជារៀងរាល់ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ ២០៣០៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner