Vietjet ផ្តល់ជូនការបញ្ចុះតម្លៃ 10% លើការកក់សំបុត្រធ្វើដំណើរជាក្រុមរហូតដល់បំណាច់ឆ្នាំនេះ

ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet ផ្តល់ការប្រូម៉ូសិនបញ្ចុះតម្លៃពិសេសដល់អ្នកធ្វើដំណើររហូតដល់ 10% (*) លើការកក់សំបុត្រយន្តហោះជាក្រុមសម្រាប់សំបុត្រ Eco-class ដែលការផ្តល់ជូននេះមានកំណត់។ ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៥ សម្រាប់ការធ្វើដំណើរដ៏រំភើបរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន។

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ អ្នកដំណើរដែលធ្វើដំណើរជាក្រុមពី ៣ ទៅ ៥ នាក់ () អាចរីករាយជាមួយនឹងការសន្សំប្រាក់យ៉ាងច្រើននៅពេលកក់សំបុត្រយន្តហោះតាមរយៈ Vietjet។ ការផ្តល់ជូនដ៏ពិសេសនេះ មាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ហើយអនុវត្តចំពោះជើងហោះហើរដែលបានគ្រោងទុកនៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (***) ដែលធ្វើឱ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់រៀបចំផែនការវិស្សមកាល ការជួបជុំគ្រួសារ ឬដំណើរផ្សងព្រេងជាក្រុមនាឆ្នាំខាងមុខ។ លោកអ្នក អាចកក់សំបុត្របានយ៉ាងងាយស្រួលបំផុត តាមរយៈគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។

ជាមួយនឹងបណ្តាញជើងហោះហើរដ៏ធំទូលាយនៅទូទាំងប្រទេសវៀតណាម អាស៊ី និងតំបន់ជាច្រើនទៀត Vietjet ផ្តល់ជូនអ្នកធ្វើដំណើរនូវឱកាសធ្វើដំណើរតាមរយៈការផ្តល់ជូនតម្លៃសំបុត្រសមរម្យ ដើម្បីទៅកន្លែងថ្មីៗ។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការបណ្តាញហោះហើរទូទាំងពិភពលោកដែលមានទិសដៅជាង ១៦៨ ដែលធានានូវជម្រើសជាច្រើនសម្រាប់អ្នកដំណើរគ្រប់ប្រភេទ។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាអាចដើរកម្សាន្តនៅរដ្ឋធានីដ៏រស់រវើករបស់វៀតណាម មុនពេលទៅដល់កន្លែងទេសចរណ៍ផ្សេងទៀត តាមរយៈការតភ្ជាប់បណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet។

ក្រុមហ៊ុន Vietjet ប្តេជ្ញាផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរប្រកបដោយគុណភាពខ្ពស់។ អ្នកដំណើរអាចរីករាយនឹងការធ្វើដណើរប្រកបដោយផាសុកភាពនៅលើយន្តហោះទំនើប និងទទួលបានបទពិសោធន៍សេវាកម្មដ៏ល្អឥតខ្ចោះពីបុគ្គលិកអាកាសចរដ៏រួសរាយរាក់ទាក់។ នៅលើយន្តហោះរបស់ Vietjet មានម៉ឺនុយដែលផ្តល់ជូនម្ហូបអាហារពិសេសរបស់វៀតណាមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ដូចជា ហ្វឺ បាញ់ មី និងកាហ្វេទឹកកក ដែលជាអត្តសញ្ញាណដ៏ទាក់ទាញបន្ថែមនៃវប្បធម៌វៀតណាមសម្រាប់រាល់ការធ្វើដំណើរ។

() មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ () មិនរាប់បញ្ចូលកុមាអាយុក្រោម ២ ឆ្នាំ។ (**) មិនរាប់បញ្ចូលថ្ងៃបុណ្យជាតិ និងរដូវបុណ្យទាន ៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner