អគ្គស្នងការរង៖កម្លាំងនគរបាលត្រូវធានាឱ្យបានដាច់ខាតនូវសន្តិភាពសណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម
កំពត៖អគ្គស្នងការរងនគរបាលជាតិឯកឧត្តមឧត្តមសេនីយ៍ ឯក ប៊ុនប៉ា ម៉ារីលុច បានរំលឹកដល់កម្លាំងនគរបាល ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានារក្សាឱ្យបានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ក្នុងពិធីបិទសន្និបាទបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពតកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគបាលខេត្តឯកឧត្តម ឧត្តមសេនីយ៍ ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិបានមានរំលេចនូវស្នាដៃសំខាន់ៗ ដែលរាជរដ្ឋាភិបាល សម្រេចបាននៅឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឆ្លាតវៃរបស់សម្តេចបហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ទន្ទឹមនេះឯកឧត្តមក៏បានណែនាំដល់កម្លាំងនគរបាលជាតិ ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំវិធានការទប់ស្កាត់ និងបង្គ្រាបឧបាយកលក្រុមប្រឆាំងជ្រុលនិយម ដើម្បីធានារក្សាឲ្យបានដាច់ខាតនូវសន្តិភាព សណ្តាប់ធ្នាប់សារធាណៈ និងសុវត្ថិភាពសង្គម។
ក្នុងឱកាសនេះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងស្នងការខេត្ត សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការកាពារសន្តិសុខ សណ្តាប់ធ្នាប់ សវត្ថិភាពនៅក្នុងខេត្ត នាពេលកន្លងមក និងបានលើកទឹកចិត្តឲ្យបន្តខិតខំធ្វើឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសការងារការពារព្រំដែន។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបង្ហាញថា ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តកំពត មានភាពល្អប្រសើរ ជំរុញដល់ចលនាប្រកួតប្រជែងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អ។ ជាក់ស្តែងឆ្នាំ២០២៣កន្លងទៅ ៩៣ឃុំសង្គាត់នៅទូទាំងខេត្ត មិនមានឃុំសង្កាត់ណា ជាប់ចំណាត់ថ្នាក់លេខ៣នោះទេ គឺមានតែលេខ១ និងលេខ២ ប៉ុណ្ណោះ៕
អត្ថបទនិងរូបភាព៖ សិលា សារិន