អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការលើអាជីវករ ដែលមិនស្តាប់ការណែនាំរបស់រដ្ឋបាលខណ្ឌ

(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការ ចំពោះអាជីវករមួយចំនួន ដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។

លោកនាយករងរដ្ឋបាលខណ្ឌ បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ បានចុះណែនាំ និងចែកលិខិតជូនដំណឹង លេខ ៤៩៥/៤៤ សជណ.ចអព. ដល់អាជីករ ក្នុងន័យ មិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗ លើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ។

បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹង រួចហើយ ឃើញថា អាជីវករភាគច្រើន គោរព និងអនុវត្តតាមការណែនាំ តែក៏នៅមានអាជីវករ មួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពាន ដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ ។

ក្នុងនាម លោកអភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរ មូលដ្ឋាន សូមអំពាវនាវដល់អាជីករទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានគ្រប់ប្រភេទធ្វើចរាចរ និង សម្រាប់ថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner