សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សានៅចិន៨០កន្លែង
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៨០ កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ នាទីល្ងាច ជាកំហិត។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+16raByjLcqQ5N2Fl
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្រោមបុព្វហេតុនៃការអភិវឌ្ឍធនធានមនុស្ស និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សិស្ស-និស្សិតទៅបន្តការ សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៨០ កន្លែង សម្រាប់ឆ្នាំ សិក្សា២០២៥-២០២៦ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖
១- អំពីអាហារូបករណ៍
- អាហារូបករណ៍ផ្តល់ជូន ចំនួន ៨០ កន្លែង៖
ផ្តល់ជូន ថ្លៃសិក្សា កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៣៨ កន្លែង
ផ្តល់ជូន ថ្លៃសិក្សា និងកន្លែងស្នាក់នៅ ចំនួន ៤២ កន្លែង
- ថ្នាក់បរិញ្ញាបត្រ សិក្សាជាភាសាចិន
- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាជា ភាសាចិន ឬ អង់គ្លេស
- ជំនាញសិក្សាគ្រប់មុខ
បញ្ជាក់៖ ចំណាយសំបុត្រយន្តហោះ និងចំណាយផ្សេងៗជាបន្ទុករបស់និស្សិត។
២- លក្ខខណ្ឌសម្រាប់ស្នើសុំចុះឈ្មោះ
១- សម្រាប់ការស្នើសុំថ្នាក់បរិញ្ញាបត្រ បេក្ខជនទាំងពីរភេទត្រូវមាន៖- សញ្ជាតិខ្មែរ សុខភាពល្អ និងសតិបញ្ញាល្អ
- អាយុក្រោម ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
- មានចំណេះដឹងភាសាអង់គ្លេស ឬភាសាចិន ល្អ (ការចុះឈ្មោះមិនទាមទារ ឯកសារបញ្ជាក់ សមត្ថភាពភាសាទេ)
- ជ្រើសរើសជំនាញយ៉ាងច្រើន ចំនួន ៣(បី) ជំនាញ
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ (រៀបចំជា File.PDF)
- ព្រឹត្តិបត្រពិន្ទុថ្នាក់ទី១០, ១១ និងទី១២ (រៀបចំជា File.PDF)
- សំណេរស្តីពីផែនការសម្រេចចិត្តទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាភាសាខ្មែរ ឬអង់គ្លេស ដោយប្រើពុម្ពអក្សរ Khmer OS Siemreap ទំហំ១២pt ចំនួន២-៣ទំព័រ (រៀបចំជា File.PDF)។
២- សម្រាប់ការស្នើសុំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវមាន៖
- សញ្ជាតិខ្មែរ សុខភាពល្អ និងសតិបញ្ញាល្អ
- អាយុក្រោម ៣៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
- មានចំណេះដឹងភាសាអង់គ្លេស ឬភាសាចិន ល្អ (ការចុះឈ្មោះមិនទាមទារ ឯកសារបញ្ជាក់ សមត្ថភាពភាសាទេ)
- ជ្រើសរើសជំនាញយ៉ាងច្រើន ចំនួន ៣(បី)ជំនាញ
- សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ (រៀបចំជា File.PDF)
- ព្រឹត្តិបត្រពិន្ទុទាំងបួនឆ្នាំសិក្សានៃថ្នាក់បរិញ្ញាបត្រ
- Writing Research Proposal ជាភាសាអង់គ្លេស ឬចិន (រៀបចំជា File.PDF)។
បញ្ជាក់៖ បេក្ខជនដែលស្នើសុំថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ករណីមានឯកសារបញ្ជាក់សមត្ថភាព ភាសាអង់គ្លេស IELTS ឬ ភាសាចិន HSK សូមភ្ជាប់មកជាមួយ (រៀបចំជា File.PDF)។
៣- ទីតាំង និងកាលបរិច្ឆេទស្នើសុំចុះឈ្មោះ
បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវមកបំពេញបែបបទតាមការណែនាំ ដូចខាងក្រោម៖ - ទីតាំងស្នើសុំចុះឈ្មោះ៖ ស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ-អាទិត្យ ម៉ោង ៨ព្រឹក-១២ ថ្ងៃត្រង់ និងម៉ោង ២-៥ រសៀល។ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ ឯកសារដែលបាន បញ្ជាក់ក្នុងលក្ខខណ្ឌសម្រាប់ស្នើសុំចុះឈ្មោះ និងភ្ជាប់ជាមួយកុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃ
- កាលបរិច្ឆេទស្នើសុំចុះឈ្មោះ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលា 3 ម៉ោង ៥:០០ នាទីរសៀល ជាកំហិត។
៤- អំពីដំណើរការជ្រើសរើស
បេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍ត្រូវឆ្លងកាត់ ៣(បី) ដំណាក់កាល ដូចខាងក្រោម៖
ដំណាក់កាលទី១៖ ការជ្រើសរើសបឋម
- គណៈកម្មការជ្រើសរើស នឹងធ្វើការវាយតម្លៃជាបឋមលើគុណសម្បត្តិរបស់បេក្ខជនដែលបាន បំពេញពាក្យត្រឹមត្រូវ និងបានផ្តល់ឯកសារភ្ជាប់គ្រប់គ្រាន់ ស្របតាមលក្ខខណ្ឌដែលបានចែង
- មានតែបេក្ខជនបានជាប់ក្នុងជ្រើសរើសបឋមតែប៉ុណ្ណោះ ដែលត្រូវបន្តទៅដំណាក់កាលទី២។
ដំណាក់កាលទី២៖ សម្ភាសន៍ផ្ទាល់មាត់ និងការជ្រើសរើសគ្រឹះស្ថានសិក្សា - បេក្ខជនដែលបានជាប់ក្នុងការជ្រើសរើសបឋម ត្រូវចូលរួមការធ្វើសម្ភាសផ្ទាល់មាត់ តាមពេលវេលា កំណត់របស់គណៈកម្មការជ្រើសរើស
- បេក្ខជនដែលបានជាប់ក្នុងការសម្ភាស ត្រូវ៖
ជ្រើសរើសគ្រឹះស្ថានសិក្សាស្របតាមការជ្រើសរើសជំនាញ និងគុណវុឌ្ឍរបស់បេក្ខជនផ្ទាល់
ភ្ជាប់មកជាមួយជាចាំបាច់ ឯកសារបញ្ជាក់សមត្ថភាពភាសាអង់គ្លេស (IELTS) ឬភាសាចិន (HSK) ដោយផ្អែកតាមការជ្រើសរើសជំនាញ និងលក្ខខណ្ឌរបស់គ្រឹះស្ថានសិក្សានីមួយៗ
បន្តទៅដំណាក់កាលទី៣។
- ដំណាក់កាលទី៣៖ ការបំពេញអនឡាញ (Online Application)
- បេក្ខជនត្រូវបំពេញអនឡាញ (Online Application) ជាមួយគ្រឹះស្ថានសិក្សាដែលបានជ្រើសរើស និងបន្តនីតិវិធីផ្សេងៗទៀត ផ្អែកតាមលក្ខខណ្ឌរបស់គ្រឹះស្ថានសិក្សានីមួយៗ
- បេក្ខជនត្រូវរង់ចាំលទ្ធផលចុងក្រោយ បន្ទាប់ពីបានបំពេញអនឡាញរួចរាល់។
៥- ព័ត៌មានផ្សេងៗ- រាល់នីតិវិធី នៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ មិនតម្រូវឱ្យបង់ថវិកាទេ
- ព័ត៌មានបន្ថែម៖
- សូមទំនាក់ទំនងក្រុមការងារប្រចាំការនៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃចន្ទ- អាទិត្យ ម៉ោង ៨ព្រឹក-១២ ថ្ងៃត្រង់ និងម៉ោង ២-៥ រសៀល
- សូមស្កេនចូលទៅកាន់ក្រុមតេឡេក្រាម AMT-China-2025 តាមរយៈ QR Code ខាងក្រោម៕ អត្ថបទ ៖ ឈឹម ទីណា