ជប៉ុនចាប់ដៃឥណ្ឌាផលិតផ្កាយរណបបំពាក់ឡាស៊ែរ

តូក្យូ ៖ ក្រុមហ៊ុនធុរកិច្ចថ្មីអវកាស (Space Startups) នៅជប៉ុន និងឥណ្ឌា ព្រមព្រៀងធ្វើការសិក្សារួមគ្នា ដោយប្រើផ្កាយរណបបំពាក់ឡាស៊ែរ ដើម្បីយកកម្ទេចកម្ទីចេញពីគន្លងតារាវិថី ដែលនេះជាវិធីសាស្រ្តពិសោធន៍មួយ មានគោលបំណងដោះស្រាយបញ្ហាកកស្ទះគន្លងគោចរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនជប៉ុន Orbital Lasers និងក្រុមហ៊ុនឥណ្ឌា InspeCity បានគូសបញ្ជាក់ថា ពួកគេនឹងសិក្សាពីឱកាសអាជីវកម្ម សម្រាប់សេវាកម្មក្នុងលំហអាកាស ក្នុងនោះរួមមានការបិទគន្លងផ្កាយរណបដែលលែងដំណើរការ និងពង្រីកអាយុជីវិតរបស់យានអវកាស។

ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយ ដើម្បីផ្តួចផ្តើមកិច្ចសហការនេះ។ ស្ថិតក្រោមកិច្ចព្រមព្រៀងនោះ InspeCity ដែលបង្កើតឡើងនៅឆ្នាំ ២០២២ រៃអង្គាសប្រាក់បានចំនួន ១.៥លានដុល្លារកាលពីឆ្នាំ ២០២៣ ខណៈដែល Orbital Lasers ដែលបង្កើតឡើងនៅខែមករាឆ្នាំនេះ រៃអង្គាសប្រាក់បាន ៥.៨លានដុល្លារ។

សារព័ត៌មាន Japan Today បានរាយការណ៍ថា Orbital Lasers កំពុងបង្កើតប្រព័ន្ធដែលនឹងប្រើប្រាស់ថាមពលឡាស៊ែរ ដើម្បីបញ្ឈប់ការបង្វិលនៃសារធាតុពុលក្នុងលំហអាកាសដោយចំហាយ នៃផ្នែកតូចៗ នៃផ្ទៃរបស់វា ដែលធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់យានអវកាសដែលផ្តល់សេវាជួបប្រជុំគ្នា។

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ស្តីពីការសម្របសម្រួលចរាចរណ៍អវកាសកាលពីចុងខែតុលា បានបញ្ជាក់ច្បាស់ៗថា ការស្វែងរកវិធានការបន្ទាន់ គឺជារឿងចាំបាច់ ដើម្បីតាមដាន និងគ្រប់គ្រងវត្ថុក្នុងគន្លងផែនដីទាប ដោយសារតែការកើនឡើងផ្កាយរណប និងសារធាតុពុលក្នុងលំហអាកាស កំពុងកើនឡើងយ៉ាងឆាប់រហ័ស៕

ប្រភព៖ Reuters និង Japan Today ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner