គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ទទួលសមាជិកថ្មីចំនួន ២៣៥នាក់មកពីគណបក្សផ្សេង

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន​ ប្រធានគណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ បានអញ្ជើញជា​អធិបតីពិធី​ប្រកាសបញ្ចូល​សមាជិកថ្មីចំនួន ២៣៥នាក់ ដែលមកពីគណបក្សផ្សេង។ពិធីបានប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ នៅស្នាក់​ការ​កណ្តាលគណបក្សប្រជា​ជន​កម្ពុជាខេត្តកំពង់ធំ។

ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានស្វាគមន៍សមាជិកថ្មីទាំងអស់ និងអបអរសាទរគណបក្សដែលបានពង្រឹង​មហា​គ្រួសារនយោបាយ។ ឯកឧត្តមបានរំលឹកថា ជាសមាជិកគណបក្សប្រជាជនត្រូវខិតខំ​កសាង​សមត្ថភាព និងចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍជាតិ និងធ្វើឱ្យប្រជាជន​រស់នៅក្រោមសន្តិភាព និងស្ថិរភាព៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner