ក្រុមហ៊ុនចិន BYD បង្ហាញឡានស្ព័រអគ្គិសនីថ្មី ប្រជែងជាមួយ Porsche

បរទេស៖ រថយន្តស្ព័រអគ្គិសនីថ្មី របស់ក្រុមហ៊ុនចិន BYD ម៉ូឌែល Fang Cheng Bao Super 9 បានត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតប្រជែង ជាមួយរថយន្ត Porsche 911 ដែលជាឡានរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Porsche។

យោងតាមគេហទំព័រ CarNewsChina បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តស្ព័រ EV ថ្មីរបស់ BYD នេះ ត្រូវបានគេឃើញ នៅក្នុងប្រទេសចិន ជាលើកដំបូង នាពេលថ្មីៗនេះ ជាមួយនឹងការរចនា ដូចនឹងរថយន្ត Porsche 911 ហើយអាចមានកម្លាំងម៉ាស៊ីនស្រដៀងនឹងឡានម៉ូឌែល Denza Z9 ដែលមានកម្លាំងជិត ៧១០គីឡូវ៉ាត់ អមដោយម៉ូទ័រអេឡិចត្រិច ចំនួនបី។

យោងតាមគេហទំព័រ Electrek ចេញផ្សាយថា ឡាន EV ស្ព័រនេះ ត្រូវបានរចនាឡើងដោយអតីតអ្នករចនាឡាន Lamborghini និង Audi គឺ លោក Wolfgang Egger។ BYD បានណែនាំគំនិតពីការផលិតឡាន Fang Cheng Bao Super 9 នេះ នៅក្នុងខែមេសា ដែលជាផ្នែកមួយ នៃម៉ាករងទី៥ របស់ BYD ដែលបានចាប់ផ្តើមលក់ ប្រភេទរថយន្តស្ព័រ និង off-road នៅក្នុងខែមិថុនា ឆ្នាំ២០២៣៕

ប្រភពពី៖ CarNewsChina , ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner