ហ្វីលីពីនចាប់មនុស្សជាង ៥ម៉ឺននាក់ និងរឹបអូសថ្នាំញៀនតម្លៃ ៣៥០លានដុល្លារ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន

ម៉ានីល ៖ ប៉ូលិសជាតិហ្វីលីពីន (PNP) កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៥៧,១២៩នាក់ និងរឹបអូសថ្នាំញៀនមានតម្លៃប្រហែល ៣៥២លានដុល្លារពីទីផ្សារងងឹត ក្នុងអំឡុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែធ្នូឆ្នាំនេះ។

អគ្គនាយកប៉ូលិសជាតិហ្វីលីពីន លោក Rommel Francisco Marbil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាព PNP បានធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនចំនួន ៤៦,៨២១លើកផ្សេងៗគ្នានៅទូទាំងប្រទេស។

លោក Marbil បន្ថែមថា ថ្នាំញៀនដែលរឹបអូសបាន រួមមានមេតំហ្វេតាមីន, អ៊ីដ្រូក្លរ (ដែលគេស្គាល់ក្នុងស្រុកថា ជាសាប៊ូ), កញ្ឆា, អេស៊ីស្តាស៊ី, កូកាអ៊ីន, កេតាមីន និង kush ដែលទាំងនេះគឺឆ្លុះបញ្ចាំងពីភាពចម្រុះនៃគ្រឿងញៀន ដែលអង្គភាព PNP កំណត់គោលដៅលុបបំបាត់ដ៏ទូលំទូលាយ។

អគ្គនាយកប៉ូលិសជាតិហ្វីលីពីន បានគូសបញ្ជាក់ទៀតថា យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អង្គភាព PNP បានបង្ហាញឱ្យឃើញថា យើងអាចរុះរើក្រុមជួញដូរគ្រឿងញៀន ដោយមិនចាំបាច់សម្លាប់ជីវិតមនុស្ស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner