ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ សូមចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីកម្ពស់ផលិតផលក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឱ្យចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីកម្ពស់ផលិតផលក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាពលរដ្ឋទាំងអស់គ្នា ។ នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីជិះស៊ីក្លូដើម្បីគាំទ្រទេសចរណ៍ និងការជំរុញការគាំទ្រផលិតផលក្នុងស្រុក និងសំណេះសំណាលជាមួយពូៗ តាៗស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករដែលជាសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំង សមាជិក និងសមាជិក សមាជិកាសមាគម នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ នារសៀលថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសម្តែងនូវការអបអរសាទរ និងថ្លែងនូវការកោតសរសើ វាយតម្លៃខ្ពស់ចំពោះសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានរៀបចំកម្មវិធីនេះ ក្នុងគោលបំណង គាំទ្រ និងនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ ទាក់ទាញទេសចរណ៍ ផ្តល់ការងារ ពិសេសអភិរក្សស៊ីក្លូ និងជួយដល់ពូៗ តាៗស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករ ។

ជាមួយគ្នានេះ ឯកឧត្តម ស្វាយ សុណ្ណារិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានឱ្យដឹងថា កម្មវិធីណេះធ្វើឡើងដើម្បីគាំទ្រ ក៏ដូចជាលើកទឹកចិត្តនិងស្ទួយដល់អ្នកធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ ពិសេសដើម្បីជាការផ្សព្វផ្សាយពីកម្ពុជាដល់ភ្ញៀវទេសចរណ៍បរទេស ឱ្យមកលេងកំសាន្តឱ្យកាន់តែច្រើន ។ មួយវិញទៀតគឺបង្ហាញពីផលិតផលក្នុងស្រុក ចូលរួមទាំងអស់គ្នាក្នុងការជួយគាំទ្រ បំផុសការប្រើប្រាស់ផលិតផលខ្មែរ បង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner