Zelensky ៖ ទ័ពកូរ៉េខាងជើង៣,០០០នាក់ស្លាប់និងរបួស នៅរុស្ស៊ី
បរទេស៖ ទាហានកូរ៉េខាងជើងជាង៣,០០០ នាក់ត្រូវបានសម្លាប់ និងរងរងរបួស នៅក្នុងទីក្រុងមួយ របស់ប្រទេសរុស្ស៊ី នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky។
លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃចន្ទថា ទាហានកូរ៉េខាងជើងជាង ៣,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់អ៊ុយក្រែន នៅក្នុងតំបន់ ឃូស (Kursk) របស់ប្រទេសរុស្ស៊ី។
តាមសេចក្តីរាយការណ៍ ទាហានកូរ៉េខាងជើងប្រហែល ១២,០០០នាក់ ត្រូវបានបញ្ជូនទៅជួយទ័ពរុស្ស៊ី ចាប់តាំងពីដើមខែសីហា។ ជាមួយគ្នានេះដែរ ទីក្រុងសេអ៊ូលបារម្ភខ្លាំងថា ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនទាហាន និងសម្ភារៈយោធារបស់ខ្លួនបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។
លោក Zelensky បានបង្ហោះនៅលើ Telegram បន្ទាប់ពីទទួលបានការសង្ខេបរបាយការណ៍ពីមេបញ្ជាការកំពូលរបស់លោកថា «នឹងមានហានិភ័យ ដែលកូរ៉េខាងជើងបញ្ជូនទាហាន និងសម្ភារៈយោធាបន្ថែម ទៅឱ្យកងទ័ពរុស្ស៊ី»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
