សិស្សានុសិស្សទាំងអស់ត្រូវគិតគូរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅពី​ជំហាន​បន្ទាប់របស់ខ្លួន ដោយត្រូវរើសជំនាញ​ដែលខ្លួនស្រលាញ់ពេញចិត្ត

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និង​ពិសារអាហារសាមគ្គីជាមួយ សិស្សនិទ្ទេស A ចំនួន ៧៤នាក់ កាលពី​រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍ណែនាំដល់​សិស្សា​នុសិស្សទាំងអស់ត្រូវគិតគូរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅពីជំហាន​បន្ទាប់​​​របស់ខ្លួន ដោយត្រូវរើសជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត និង​ខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សពិតប្រាកដសម្រាប់គ្រួសារ និងសង្គមជាតិ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវក្តីសប្បាយ​រីក​រាយ និងមានមោទកភាពចំពោះសិស្សានុសិស្សដែលបាន​ខិតខំ​ប្រលង​បាននិទ្ទេស A បានដោយជោគជ័យចំនួន៧៤នាក់ ដែលជាលទ្ធផលល្អ​សម្រាប់គ្រួសារ មុខមាត់ខេត្តបន្ទាយមានជ័យ និងសង្គមជាតិ។

ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា សិស្សានុសិស្សត្រូវជៀសឆ្ងាយ​ពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដែលធ្វើឱ្យ​ប៉ះពាល់ដល់អនាគត ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ។ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការអបអរសាទរដល់​សិស្សនិទ្ទេស A ទាំង៧៤នាក់ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលទាំងអស់ បន្តខិតខំបង្ហាត់បង្រៀន និងកសាងធនធាន​មនុស្សបន្ថែមទៀតសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលសិស្សនិទ្ទេស A ទាំង៧៤នាក់ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ រាត្រី គណៈអភិបាលខេត្តបន្ទាយ​មាន​​ជ័យ លោកនាយកសាលា នាយិកា លោកគ្រូ អ្នកគ្រូ ៕

ប្រភព ៖ ក្រសួងកសិម្ម

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner