លោក Zelensky ថា ឆ្នាំ ២០២៥ គឺជាឆ្នាំនាំសន្តិភាពដល់អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំសម្រេចចិត្ត ដើម្បីនាំមកនូវសន្តិភាពដល់ប្រទេសរបស់លោក។

លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក ក្នុងការដឹកនាំអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ នៅពេលលោកថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងអ្នកការទូតនៅទីក្រុងកៀវ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងទាំងអស់គ្នាយល់ថា នៅក្នុងខែមករាឆ្នាំក្រោយ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋបាលថ្មីនៅសហរដ្ឋអាមេរិក ការផ្លាស់ប្តូរជាច្រើននឹងកើតឡើងនៅក្នុងកិច្ចការអន្តរជាតិ។

ចំណែកអង្គការណាតូ អ៊ុយក្រែននៅតែប្រកាន់គោលជំហរ ថា សមាជិកភាពក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ អ៊ុយក្រែន ក្នុង ការ ចរចា សន្តិភាព ជាមួយ រុស្ស៊ី។

លោក ហ្សេលេនស្គី ក៏បានបង្ហាញពីចេតនារបស់លោក ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរបស់អ៊ុយក្រែនជាមួយបណ្តាប្រទេសជាច្រើនទៀតផងដែរ ហើយថា វាមានសារៈសំខាន់ណាស់ ក្នុងការជំរុញផលប្រយោជន៍របស់អ៊ុយក្រែន ក្នុងទំនាក់ទំនងជាមួយចិន និងឥណ្ឌា ក៏ដូចជាបង្កើតភាពជាដៃគូពិតប្រាកដជាមួយជប៉ុន និងបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅ និងអត្ថន័យជាមួយកូរ៉េខាងត្បូង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner