Tesla ប្រមូលឡានមកវិញជិត ៧០ម៉ឺនគ្រឿង ជួសជុលប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់

វ៉ាស៊ីនតោន ៖ បញ្ហាភ្លើងសញ្ញាព្រមាននៅលើប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ បង្ខំឱ្យក្រុមហ៊ុន Tesla ប្រមូលឡានជិត ៧០០,០០០គ្រឿងមកវិញ ដើម្បីជួសជុលបន្ទាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។

យោងតាមលិខិតមួយពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ បានឲ្យដឹងថា ឡានដែល Tesla គ្រោងប្រមូលមកវិញ រួមមានឡាន Cybertruck ឆ្នាំ២០២៤, ឡាន Model 3 ឆ្នាំ២០១៧-២០២៥ និងឡាន Model Y ឆ្នាំ២០២០-២០២៥។

កាសែតរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់លោក Elon Musk បាននិយាយថា ខ្លួនកំពុងផ្តល់ការអាប់ដេត ឬធ្វើបច្ចុប្បន្នភាពកម្មវិធីដោយឥតគិតថ្លៃ ដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមគ្នា Tesla នឹងផ្ញើលិខិតជូនដំណឹងដល់ម្ចាស់ឡាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

បច្ចុប្បន្ននេះ ឡាន Cybertruck របស់ Tesla បានឈានដល់ការប្រមូលមកវិញជាលើកទី៧ហើយសម្រាប់ឆ្នាំនេះ ដោយការប្រមូលកាលពីខែមុន គឺពាក់ព័ន្ធនឹងឡានប្រហែល ២,៤០០គ្រឿង។

កាលពីខែកក្កដា ក្រុមហ៊ុន Tesla ក៏បានប្រមូលឡានជាង ១.៨លានគ្រឿង ដោយសារបញ្ហាក្រណាត់ដែលអាចបង្កគ្រោះថ្នាក់។ ហើយកាលខែកុម្ភៈ Tesla ក៏បានប្រមូលឡានជិត ២.២លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែបញ្ហាភ្លើងសញ្ញាព្រមានមួយចំនួនផងដែរ៕

ប្រភព ៖ AP និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner