Zelensky ថ្លែងសារបុណ្យគ្រីស្មាក់ បង្ហាញភាពកំសត់អ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងសារ ក្នុងពេលវេលាបុណ្យណូអែល បង្ហាញពីភាពឯកោ និងកំសត់របស់អ៊ុយក្រែន ខណៈដែលក្រុមទាហាន រៀបចំពិធីបុណ្យនេះ នៅទីបញ្ចុះសព។

នេះគឺជាសុន្ទរកថា អបអរសាទរបុណ្យណូអែលេ ជាលើកទីបី ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ី។ អំឡុងសុន្ទរកថា កាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា «មិនមែនគ្រប់គ្នា នៅជាមួយយើងទេ»។ លោកប្រធានាធិបតីបានបន្តថា «ជនជាតិអ៊ុយក្រែន បានផ្តល់អំណោយដល់ពិភពលោក នូវស្មារតីតន្ត្រី នៃបុណ្យណូអែល..សូមឲ្យមនុស្សគ្រប់រូប នៅក្នុងពិភពលោក ចងចាំអ៊ុយក្រែន ពេលពួកគេបានឮពីប្រជាជនអ៊ុយក្រែន»។

ជាការកត់សម្គាល់ គ្រួសារទាហាននៅអ៊ុយក្រែន បានប្រារព្ធបុណ្យណូអែល នៅទីបញ្ចុះសព។ ជុំវិញសកម្មភាពនេះ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «មិនមែនយើងទាំងអស់គ្នា សុទ្ធតែមានផ្ទះទេ ជាអកុសល និង គួរឱ្យសោកស្តាយ ហើយ ជាសោកនាដកម្ម»។

លោក Zelensky បាននិយាយ កាលពីពេលថ្មីៗនេះថា ទាហានអ៊ុយក្រែនចំនួន៤៣,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម ក៏ប៉ុន្តែ ការប៉ាន់ប្រមាណឯករាជ្យ បង្ហាញថា ចំនួនអ្នកស្លាប់ មានច្រើនជាងនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner