ជប៉ុនសំងំស្រាវជ្រាវអភិវឌ្ឍផ្ទះអាចឱ្យមនុស្សរស់នៅលើឋានព្រះចន្ទ

តូក្យូ ៖ សាកលវិទ្យាល័យ និងក្រុមហ៊ុនសំណង់របស់ប្រទេសជប៉ុន បានចាប់ដៃគ្នាស្រាវជ្រាវអភិវឌ្ឍផ្ទះ ដែលមានសមត្ថភាពបង្កើតទំនាញសិប្បនិម្មិត អាចឲ្យមនុស្សរស់នៅលើឋានព្រះចន្ទ ក្រោមលក្ខខណ្ឌស្រដៀងនឹងមនុស្សនៅលើផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo News។

សាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima Corp មានគោលបំណងរួមគ្នាសាងសង់ផ្ទះគំរូនៅលើដីហៅថា “Neo Lunar Glass” ជារចនាសម្ព័ន្ធ paraboloid ដែលបង្កើតទំនាញតាមរយៈការបង្វិលនៅត្រឹមឆ្នាំ២០៣០។

លោកសាស្ត្រាចារ្យ Yosuke Yamashiki ដែលជានាយកមជ្ឈមណ្ឌលអវកាសវិទ្យាមនុស្សនៅសាកលវិទ្យាល័យក្យូតូ បាននិយាយថា គម្រោងនេះ ទាមទារឲ្យមានការលោតផ្លោះផ្នែកបច្ចេកវិទ្យាដ៏សំខាន់ ប៉ុន្តែយើងមានបំណងសម្រេចវា និងត្រួសត្រាយផ្លូវសម្រាប់អាណានិគមអវកាស។

បច្ចេកវិទ្យានេះ ត្រូវបានរំពឹងថា នឹងជួយដោះស្រាយការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមាន នៃការប៉ះពាល់នឹងមីក្រូទំនាញយូរនៅលើរាងកាយមនុស្ស រួមទាំងការប៉ះពាល់ឆ្អឹង និងសាច់ដុំ។

ផ្ទះមានរចនាសម្ព័ន Lunar Glass នឹងមានអង្កត់ផ្ចិតប្រហែល ២០០ម៉ែត្រ និងកម្ពស់ ៤០០ម៉ែត្រ ដែលមានសមត្ថភាពអាចឱ្យមនុស្សស្នាក់នៅបានដល់ទៅ ១០,០០០នាក់។

ផ្ទះគំរូខ្នាត ១:២០០០ ត្រូវបានបង្ហាញ នៅពេលសាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima បានប្រកាសពីការចាប់ផ្តើមការស្រាវជ្រាវរួមគ្នាពេញលេញនៅដើមខែធ្នូឆ្នាំនេះ៕

ប្រភព ៖ Kyodo News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner