មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ៖ ក្មេងទំនើងដែលបង្កកាប់ចាក់ និង អុកឡុកក្នុងសង្គមតុលាការមិនលើកលែងដាច់ខាត

(ភ្នំពេញ)៖ ក្រោមរូបភាពកាប់ចាក់ និងព្រួតវាយដល់ជនរងគ្រោះយ៉ាងសាហាវ ពីពួកក្រុមក្មេងទំនើងត្រូវបានក្រសួងយុត្តិធម៌ធ្វើការព្រមានចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត គ្មានការលើកលែងទេ ហើយព្រមជាមួយគ្នាបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការរាយការណ៍ បើមានករណីនេះកើតឡើងដើម្បីធ្វើការបង្រ្កាប និងចាប់ជនល្មើសមកផ្តន្ទាទោសមិនអត់ឱនឱ្យបានឡើយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ ប្រចាំការ ក្រសួងយុត្តិធម៌បានឱ្យដឹងថា ៖ ស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ចត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើងបង្កការអុកឡុកក្នុងសង្គម ។ ដូចជាករណី ហិង្សាដ៏សាហាវមួយនៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៤នៅវេលាម៉ោង ២ទាភ្លឺ ស្ថិតនៅក្នុងភូមិរហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប្រព្រឹត្តិដោយក្មេងទំនើងមួយក្រុមយកកាំបិតផ្គាក់ កាប់លើជនរងគ្រោះបណ្តាលឲ្យមានរបួសធ្ងន់ ស្រាលចំនួន ២នាក់ ។

ឯកឧត្តមបានថ្លែងថាក្រោយប្រព្រឹត្តិបទល្មើសនេះក្រុមជនល្មើសត្រូវបានចាប់ខ្លួន ចំនួន ៣នាក់ និង ៩នាក់ផ្សេងទៀតកំពុងតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោស។ អ្នកពាក់ព័ន្ធ និងអ្នកប្រព្រឹត្តិមិនអាចឱ្យរួចពីសំណាញ់ច្បាប់ឡើយ ។

ឯកឧត្តម ជិន ម៉ាលីន បានឲ្យដឹងបន្ថែមថា ចំពោះការអនុវត្តបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋម ន្ត្រី និងចំណាត់ការរបស់ក្រសួងយុត្តិធម៌សំណុំក្មេងទំនើងនៅទូទាំងប្រទេស គិតរហូតមក ដល់ពេលនេះមាន ២១១៥សំណុំរឿង និងបានឃុំខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធ មួយចំនួនទៀតចំនួន ២៨៤៩រូប ។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ដោយអំពាវនាវដល់យុវជនត្រូវចៀសឱ្យឆ្ងាយពីរឿងការព្រឹត្តិអុកឡុកក្នុងសង្គមដែលបង្កឱ្យមានរបួសស្នាម ឬឈានដល់បាត់បង់ជីវិត ដល់ជនរងគ្រោះដែលនាំឱ្យជាប់ទោសទណ្ឌមិនត្រឹមជះផលលំបាកដល់ខ្លួនឯងទេ នៅធ្វើឱ្យលំបាកដល់ក្រុមគ្រួសារឪពុកម្តាយបងប្អូន និងសង្គមថែមទៀត ។

ឯកឧត្តមបានលើកឡើងថា ៖ ដោយសារតែឃើញហេតុការដ៏សាហាវនេះទើបធ្វើឲ្យក្រសួង យុត្តិធម៌ធ្វើសន្នីសីទសារព័ត៌មានដើម្បីបំភ្លឺដល់ជនរួមជាតិអំពីចំណាត់ការផ្លូវច្បាប់ដែលដាក់ចេញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា និងជាចំណាត់ការរបស់ក្រសួង យុត្តិធម៌ ។

ឯកឧត្តម ជិន ម៉ាលីន បានថ្លែងដោយយោងតាម ការណែនាំរបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌បានធ្វើការប្រជុំជាមួយ ប្រធានតុលាការ អយ្យការ នៅទូទាំងប្រទេស ទាំងអស់ប្រកាន់យកជំហរ ឲ្យ ម៉ឺងម៉ាត់ បំផុតក្នុងការអនុវត្តច្បាប់ចំពោះក្មេងទំនើងទូទាំងប្រទេស ។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាករណីក្មេងទំនើងនេះត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទល្មើស និងផ្តន់ន្ទាទោសពីបទធ្វើឲ្យ ខូចខាតដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទំនង់ទោស ហិង្សាដោយចេតនា ដោយមានស្ថានទំនង់ទោស កាន់កាប់អាវុធដោយគ្មាការអនុញ្ញាត ។

តាមរយៈប្រព្រឹត្តិបទល្មើសនេះដែរឯកឧត្តម ជិន ម៉ាលី បានឱ្យដឹងដែរថា ក្នុងតាមការពិនិត្យចំពោះបទល្មើសរបស់ក្មេងទំនើង ច្រើនកើតចេញពីការសេពគប់មិត្តខុស ដើរលេង ស៊ីផឹកពេលយប់ គំនុំគំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀនជាដើម ។

គួរបញ្ជាក់ថា ក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២៤លើកទិសដៅការងារឆ្នាំ២០២៥កន្លងមកក្រសួងយុត្តិធម៌បានឲ្យតុលាការ និងអយ្យការត្រូវយកចិត្តទុកដាក់ចំនួន ៤ចំណុច ៖
១. ធ្វើសំរង់បញ្ជីពាក់ ព័ន្ធនឹងក្មេងទំនើង ដោយចាប់ពីខែមករាឆ្នាំ២០២៤ ទាំងក្នុងតំណាងកាលតុលាការ អយ្យការ និងតំណាក់កាលជំរុំជម្រះរួច។ នៅក្នុងសំណុំរឿងដែលកាត់ក្តីហើយត្រូវ បញ្ជាក់អំពីទោស ដែលបានប្រកាស។
២. ណែនាំនិងជំរុញអំពីការអនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់ និងគ្មានការលើ កលែង។
៣.ព្រះរាជអាជ្ញា ដែលមានភារៈកិច្ចជាសេនាធិការ ត្រូវចាត់ទុកជា ផ្នែកមួយក្នុងការដឹកនាំនយោបាយព្រ ហ្ម ទណ្ឌចំពោះក្មេងទំនើង ហើយត្រូវប ង្កើនការយក ចិត្តទុកដាក់។
៤. ស្ថាប័នអយ្យការ តុលាការ ត្រូវធ្វើការ សេចក្តីប្រកាស ចំពោះចំណាត់ ការរបស់ខ្លួន លើក្មេងទំនើងក្រោមដែន សមត្ថ កិច្ចរបស់ខ្លួន ហើយធ្វើការផ្សព្វផ្សាយ តាមប្រ ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner