រដ្ឋបាលខេត្តបន្ទាយមានជ័យជំរុញឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងវត្ថុសិល្បៈចម្លង និងការថែរក្សារចនាបទខ្មែរ

បន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ​ឱ្យយកចិត្តទុកដាក់លើ​ការគ្រប់គ្រង វត្ថុសិល្បៈចម្លង ការថែរក្សារចនាបទខ្មែរ ប្រយោជន៍ក្នុងការរក្សា​នូវអត្តសញ្ញាណជាតិ​ឱ្យបានគង់វង្ស។

អាន៖ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងវត្ថុសិល្បៈចម្លង ការថែរក្សារចនាបទខ្មែរ នៅសាលប្រជុំមន្ទឺរវប្បធម៌ វិចិត្រសិល្បៈ​ខេត្តបន្ទាយ​មានជ័យកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ឃឹម សំណាង អភិបាលរងខេត្តក្នុងនាមឯកឧត្តម អភិបាល​ខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា សិល្បៈចម្លាក់ខ្មែរនៅតែរស់រវើករហូតដល់បច្ចុប្បន្ន ។រាល់ការកសាងរូបសំណាក សំណង់​អគារ​នានា ជាពិសេសសំណង់សាសនា និងអគារស្កឹមស្កៃ ជាច្រើនទៀតតែងតែបញ្ចូលនូវក្បាច់រចនាជារចនាបទខ្មែរ ដោយ​យកលំនាំតាមសិល្បៈបុរាណខ្មែរ ដែលមានដាប់ឆ្លាក់នៅតាមប្រាសាទនានា ​ដែលបានបង្ហាញពី​អត្តសញ្ញាណជាតិ​របស់យើង ។

លោក ឃឹម សំណាង៉ បានបន្ថែមទៀតថា ដើម្បីថែររក្សានូវអត្តសញ្ញាណរបស់ជាតិឱ្យបានស្ថិតស្ថេរគង់វង្ស ស្របតាម​គោលដៅ​អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ចាំបាច់ជំរុញឱ្យមានការពង្រឹងនូវក្បួនខ្នាត ក្បូរក្បាច់រចនាបទខ្មែរ ជៀសវាង ការបញ្ចូលរចនាបទបរទេសជាពិសេសប្រទេសជិតខាង ដែលធ្វើឱ្យមានការភាន់ច្រឡំថាជារបស់ពួកគេ។
លោក​បន្តថា ជៀសវាងការនាំយកវត្ថុសិល្បៈចម្លងដូច ចេញទៅក្រៅប្រទេសដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ។

លោក ញាណ ឡាដា មន្ត្រីសិល្បៈសូនរូប បាននិយាយថា សិល្បករផ្នែកសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែលបាន​មកចូលរួមប្រជុំពេលនេះ ដើម្បីទទួលបានចំណេះដឹងនូវរចនាបទខ្មែរកាន់តែច្បាស់លាស់បន្ថែមទៀត។ជាជំនាញច្បាស់​លាស់ មិនមែនជំនាញចេះតៗគ្នា៕


ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner