ខេត្តរតនគិរីប្រកាសចូលកាន់តំណែងមន្ត្រីរដ្ឋបាលខេត្តចំនួន៤រូប
រតនគិរី៖នៅសាលាខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្នុងរដ្ឋបាលខេត្តចំនួន៤រូបក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមន្រ្តីថ្នាក់ដឹកនាំខេត្តជាច្រើន
រូប ។
សូមជម្រាបថាទី១. លោក ម៉ឹង ស៊ីនាថ ត្រូវបានតែងតាំងនាយករដ្ឋបាលសាលាខេត្តរតនគិរី,២.លោក មួង មករា ជានាយករងរដ្ឋបាលសាលាខេត្ត,៣.លោក វ៉ាន់ ជាលី ជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនិងទី៤.លោក ឈាង សុភ័ក្ត្រ ជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក ចំណុះរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តរតនគិរី។

ក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានធ្វើការផ្តាំផ្ញើដល់មន្រ្តីចូលកាន់តំណែងថ្មីលើការងារអាទិភាពមួយចំនួន ពិសេលគឺការរួមសហការគ្នាអនុវត្តការងារដោយរលូន និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាមួយមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ៕




ដោយ៖ គតិ យុត្ត