សត្ថាបារមី សៀង សុខ និងមន្រ្តីសង្ឃនាំយកថវិកាជាង៣០​លាន​រៀលជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ 

កំពង់ធំ៖ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណគណៈមហា​និកាយ​ខេត្តកំពង់ធំ ព្រះមហាធម្មពង្សា សួន ដារាហេព្ភី ព្រះមេ​គណគណៈ​ធម្មយុត្តិកនិកាយខេត្តកំពង់ធំ និងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរ​ធម្មការ និងសាសនាខេត្ត  ព្រមទាំង​ព្រះអនុ​គណទាំង៩ក្រុង ស្រុក​ក្នុងខេត្ត តំណាងថ្នាក់ដឹកនាំពាហិរសាសនា និងសមាគមសិស្ស​និស្សិតបញ្ញវន្ត ក្មេងវត្តសាខា​ខេត្ត​កំពង់ធំ ក្នុងសប្ដាហ៍នេះ បាននាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនលោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជា​ប្រធាន​ស្តីទីគណៈកម្មាធិការសាខាកាក​បាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងឱកាសខួបទី១៦១ ទិវាពិភព​លោកកាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍​មាន​សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ។
   
ក្នុងឱកាសនេះ​លោកស្រី លំ គន្ធារី ថ្លែងអំណរព្រះគុណដល់ព្រះមេ​គណ​ខេត្តទាំងពីរគណៈ ព្រះមន្រ្តីសង្ឃក្រុង/ស្រុក លោកប្រធាន​មន្ទីរធម្មការ និងសាសនាខេត្ត សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ធំ និងតំណាង​ថ្នាក់​ដឹកនាំពាហិរសាសនា សប្បុរសជន​គ្រប់មជ្ឈដ្ឋានដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហម​ដែលធ្វើសកម្មភាពជួយជនរងគ្រោះ​ ជនងាយរងគ្រោះដោយ​ពុំមានការរើសអើង៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner