កីឡាករ កីឡាការិនី វាយកូនគោល១២៧នាក់ចូលរួមប្រកួតលើវិញ្ញាសាឯកក្តជន ការប្រកួតកីឡាវាយកូនគោល “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” លើកទី៨

អត្ថបទដោយ៖
ជាវ ចន្ធូ

កណ្តាលៈ នាព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” លើកទី៨ បានដំណើរការប្រកួតជាផ្លូវការហើយ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅ ឃុំជ្រៃលាស់, ស្រុកពញាឮ, ខេត្តកណ្តាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែនលើកទី៨នេះ ដឹកនាំរៀបចំដោយឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយក រដ្ឋមន្ត្រីប្រធានគណៈកម្មការដឹកនាំ ដោយសហការជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត។ ជាមួយគ្នានេះ ឯកត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អ្នកឧកញ៉ា ឈុន អូន និង អ្នកឧកញ៉ា ហ៊ុន តូ ដែលបានជួយគាំទ្រនិងឧបត្ថម្ភជ្រោមជ្រែង សម្រាប់ការប្រកួតកីឡា លើកនេះ។ ឯកត្តម សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំ ចំណាយពេលវេលា កម្លាំងកាយចិត្ត ដើម្បីរៀបចំនូវកម្មវិធីប្រកួតនេះឱ្យបានដំណើរបាន ល្អ ព្រមទាំងសូមថ្លែងអំណរគុណចំពោះបងប្អូន កីឡាករ កីឡាការីទាំង១២៧នាក់ នោះកីឡាការី១២នាក់ ដែលបានចុះឈ្មោះចូលរួមប្រកួតវិញ្ញាសាឯកត្តជន ដើម្បីទទួលពានរង្វាន់ក្នុងព្រឹត្តការណ៍ដ៏វិសេសវិសាលនេះ។
ដូចជាយើងទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយថា ព្រឹត្តិការណ៍ប្រកួតនេះត្រូវបាន រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយការប្រកួតនៅឆ្នាំនេះមានរយៈពេល២ថ្ងៃ នៅថ្ងៃទី១គឺថ្ងៃទី ២៧នេះ។ កីឡាករ កីឡាការិនី ដែលជាប់ចំណាត់ពីលេខ១ដល់លេខ៨នៅក្នុងថ្ងៃទី២៧ នេះ នឹងមានសិទ្ធិបន្តប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែល អញ្ជើញក្នុងពិធីបើកការប្រកួតកីឡានិងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី។
ឯកឧត្តម បានគូសបញ្ញាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅ ចុងខែធ្នូ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” នៅទី២៩ ខែធ្នូខាងមុខនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ជាថ្ងៃ បុណ្យជាតិផ្លូវការ ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព ការរក្សាវប្បធម៌សន្តិភាព ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ព្រមទាំងជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាម ទាំងស្រុង និងការកសាងបាននូវសន្តិភាពនិងឯកភាពជាតិពេញលេញ ដោយនយោបាយ ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម មានជំនឿនិងសង្ឃឹមថា ការប្រកួតកីឡាវាយកូនគោល “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” លើកទី៨នេះ នឹងប្រព្រឹត្តទៅដោយរលូននិងទទួយមានជោគជ័យតាមកម្មវិធី ដែលបានគ្រោងទុក ក្រោមគាំទ្រនិងឧបត្ថមរបស់ថ្នាក់ដឹកនាំ សប្បុរសជន ការចូលយ៉ាង សកម្ម របស់ក្រុមការងារ កីឡាករនិងកីឡាការីទាំងអស់។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោល “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” លើកទី៨ ដំណើរប្រកួតរយះពេល២ថ្ងៃ ថ្ងែទី២៧ ប្រកួតឯកក្តជនកីឡាករចូលរួម១២៧នាក់ ខណៈថ្ងៃី២៨ស្អែកនេះ ការប្រកួតជាក្រុមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រប្រកួតវិញ្ញសាជាក្រុមកីឡាករចូលរួម៨០នាក់៕

ជាវ ចន្ធូ សែម បូរិន ជីម ភារ៉ា និងមឿង គឹមរុង

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner