១១ខែ ចិនបង្កើតការងារថ្មីជូនប្រជាជនជិត ១២លាននាក់

ប៉េកាំង ៖ យោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសចិនបានបង្កើតការងារថ្មីជូនពលរដ្ឋសរុបចំនួន ១១.៩៨លាននាក់ នៅក្នុងរយៈពេល ១១ខែនៃឆ្នាំនេះ។

ចាប់តាំងពីដើមឆ្នាំ ២០២៤មក ស្ថានភាពការងារជាទូទៅមានស្ថិរភាពក្នុងចំណោមយុវជន រួមទាំងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បើទោះបីជាចំនួនពលករចំណាកស្រុកនៅតាមទីជនបទបន្តកើនឡើង។ នេះបើយោងតាមក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន។

នៅឆ្នាំ ២០២៤នេះ ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានបន្តអនុវត្តគោលនយោបាយមួយចំនួន ដូចជាកាត់បន្ថយថ្លៃធានារ៉ាប់រងនៃភាពគ្មានការងារធ្វើ ឬរងរបួសទាក់ទងនឹងការងារ ដែលគិតលើសហគ្រាស និងពង្រឹងការគាំទ្រដល់អង្គភាពអាជីវកម្មក្នុងវិស័យនានា រួមទាំងវិស័យឯកជន និងសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។

យោងតាមទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រថា ក្នុងអំឡុងពេលខែមករាដល់ខែកញ្ញា ទឹកប្រាក់សរុបចំនួន ១១.២ពាន់លានដុល្លារ ត្រូវបានបញ្ចេញជួយដល់សហគ្រាសទូទាំងប្រទេសចិន ដើម្បីលើកទឹកចិត្តឱ្យបង្កើត និងការរក្សាលំនឹងអត្រាមានការងារធ្វើ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner