ថតជាប់ខ្លាឃ្មុំតូច នៅដែនជម្រកសត្វព្រៃភ្នំព្រេច

(ភ្នំពេញ)៖ នារដូវប្រាំងដែលទើបឈានមកដល់នេះ អង្គការ WWF បានថតជាប់ខ្លាឃ្មុំតូចមួយក្បាលតាមរយៈកាមេរ៉ាស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុង ខេត្ត មណ្ឌលគិរី ។

គួរបញ្ជាក់ថានៅកម្ពុជា «ខ្លាឃ្មុំតូច» មានជាមធ្យម នៅភូមិភាគឦសាន និរតី និងភូមិភាគខាងជើង។ ខ្លាឃ្មុំតូច អាចរស់នៅតាមព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ។

អង្គការ WWF បានឱ្យដឹងថា ខ្លាឃ្មុំតូច ឬ ខ្លាឃ្មុំព្រះអាទិត្យ គឺជាសត្វខ្លាឃ្មុំ មួយប្រភេទក្នុងចំណោយខ្លាឃ្មុំដែលមានជីវិតទាំងប្រាំបីរបស់ពិភពលោក។ ពួកវាគឺជាអ្នកឡើងភ្នំដ៏ចំណាន ហើយ ពួកវាចំណាយពេលយ៉ាងច្រើននៅលើ ដើមឈើដើម្បីរក ផ្លែឈើផ្អែម ទឹកឃ្មុំ ដងតូចៗ បក្សី សត្វកណ្ដៀរ និងសត្វល្អិតផ្សេងៗទៀត ។

គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រៃពក និងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅខេត្ត មណ្ឌលគិរីហើយដែនជម្រកដែលមានផ្ទៃដី ២៦២៦៤២ហិកតា ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ១៩៩៣ ។

នៅដែនជម្រកសត្វព្រៃភ្នំព្រេចមានសត្វព្រៃដែលកំពុងលាក់ខ្លួនជាច្រើនរួមមាន ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ ទន្សោង ខ្ទីង ប្រើស រមាំង ឈ្លូស ឆ្កែព្រៃ ឆ្កែចចក ទោច ថ្ពាល់លឿង ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ងចំកំកស ទាព្រៃស្លាបស ក្ងោក ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ក្រពើត្រី ក្រពើភ្នំ អណ្តើកព្រេច អន្សងជាដើម ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner