ការលក់ផ្ទះថ្មីនៅរុស្ស៊ី ធ្លាក់ ចុះ ២០ភាគរយ ក្នុងឆមាសទីពីរឆ្នាំ ២០២៤

មូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ការលក់ផ្ទះថ្មីនៅក្នុងប្រទេសរុស្ស៊ី ក្នុងឆមាសទីពីរនៃឆ្នាំ ២០២៤ នៅតែមានស្ថេរភាព គឺប្រហែល ២លានម៉ែត្រការ៉េក្នុងមួយខែ ធ្លាក់ចុះ ២០ភាគរយ បើធៀបនឹងឆមាសទីមួយ។

យោងតាមរបាយការណ៍ដកស្រង់ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេរបស់រុស្ស៊ី Dom.RF បានឱ្យដឹងថា ការលក់ផ្ទះថ្មីសរុបក្នុងរយៈពេល ១១ខែឆ្នាំនេះ បានធ្លាក់ចុះដល់ទៅ ២៤.៥លានម៉ែត្រការ៉េ ដែលនេះជាការថយចុះ ១៩ភាគរយ។

ទោះជាយ៉ាងណា ការធ្លាក់ចុះនេះមិនទាន់ ប៉ះ ពាល់ ដល់ គំរូ ហិរញ្ញប្បទាន គម្រោង សម្រាប់ អ្នក អភិវឌ្ឍន៍ នៅ ឡើយ ទេ ដោយសារតែ គម្រោង ដែល គ្រោង នឹង បញ្ចប់ ក្នុង ឆ្នាំ ២០២៥នោះ ៤៧ ភាគភាគរយនៃតំបន់សាងសង់លំនៅឋាន ដែល បាន គ្រោង ទុក ត្រូវ បាន ដំណើរការ។

ប៉ុន្តែអ្នកវិភាគនៅក្រុមហ៊ុន Dom.RF បានព្រមានថា អត្រាការប្រាក់ខ្ពស់ និងបរិមាណលក់ទាប អាចបង្កផលប៉ះពាល់ដល់គម្រោង ជាមួយនឹងពេលវេលាបញ្ចប់រយៈពេលវែង និងការបើកដំណើរការគម្រោងថ្មី លុះត្រាតែមានវិធានការគាំទ្របន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner