រថភ្លើងឆ្លងកាត់ភ្នំស្វីស ជិះម្តង៦០ដុល្លារ

បរទេស ៖ រថភ្លើងទំនើបបច្ចេកវិទ្យាខ្ពស់អស្ចារ្យ ប្រចាំនៅទ្វីបអឺរ៉ុប GoldenPass Express ឬ រថភ្លើង GPX របស់ប្រទេសស្វីស ដែលធ្វើដំណើរឆ្លងកាត់ភ្នំ និងជ្រលងភ្នំ ចម្ងាយ១១៥គីឡូម៉ែត្រ កំពុងពេញនិយមខ្លាំង ដោយក្នុងនោះ តម្លៃសំបុត្រ មានចាប់ពីជាង៦០ដុល្លារ។

កាសែត BBC បានចេញផ្សាយ កាលពីចុងសប្តាហ៍ ដកស្រង់ប្រភពពីអ្នកដំណើរ ដែលបានរៀបរាប់ថា ជាមួយនឹងកៅអីស្បែក, ជាមួយ ស្រាសាំប៉ាញ ហើយរីករាយនឹងទស្សនីយភាពធម្មជាតិតាមផ្លូវធ្វើដំណើរ រយៈពេល៣ម៉ោង។ ប្រភពបានថា រថភ្លើងបែប Panoramic ទំនើប ដែលបង្អួចមានពីរជាន់ភ្ជាប់ទៅពិដាន បង្ហាញពីទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃទីជនបទរបស់ប្រទេសស្វីស រាប់ចាប់ពីបឹងខៀវស្រងាត់ពីកំពូលភ្នំខ្ពស់ រហូតដល់វាលស្មៅលីដី ដែលល្អលើសពីអ្វី ដែលមានក្នុងភាពយន្ត។

ក្រៅពីនេះ អ្នកជិះមើលឃើញ ពីផ្ទាំងទឹកកកនៃភ្នំ Alps, វាលស្មៅផ្កាព្រៃ និងសត្វគោ ដែលគេតុបតែងជាមួយនឹងកណ្តឹង។

ចំពោះសំបុត្រវិញ មានចាប់ពីប្រហែលជាង៦០ដុល្លារ ទៅ១២៥ដុល្លារ ហើយកុមារអាយុក្រោម ១៦ឆ្នាំ ជិះដោយមិនគិតថ្លៃ។

កាសែត BBC បានបញ្ជាក់ផងដែរថា GoldenPass Express ក៏កំពុងត្រៀមជាពិសេស អំឡុងពិធីបុណ្យបង្ហោះបាឡុងខ្យល់ក្តៅ ចាប់ពីថ្ងៃទី២៥ ខែ មករា ដល់ ២ កុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងទេសភាពល្អឯក ដោយជិះរថភ្លើងឆ្លងកាត់ចម្ការទំពាំងបាយជូរ ហើយក៏មានផ្លូវជម្រាលចោទខ្លាំង ឆ្ពោះទៅកាន់ទន្លេ Vaudois Riviera៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner