អត្រាកំណើតនៅវៀតណាមធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២៤

ហាណូយ ៖ អត្រាកំណើតនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រានៃការមានកូនសរុបមានត្រឹមតែ ១.៩១នាក់ក្នុងស្ត្រីម្នាក់ ពោលគឺស្រ្តីម្នាក់ស្ទើរតែមិនអាចមានបានកូនពីរនាក់ ដែលនេះជាឆ្នាំទី៣ជាប់ៗគ្នាហើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ដកស្រង់សម្តីអាជ្ញាធរស្ថិតក្រោមក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ការ ធ្ការធ្លាក់ចុះនៃអត្រាកំណើតនៅតែមិនប្រែប្រួលក្នុង រយៈ ពេល ប៉ុន្មាន ឆ្នាំ កន្លង មក នេះ ពោលគឺស្រ្តីម្នាក់មានកូនត្រឹមតែ២នាក់ប៉ុណ្ណោះក្នុង ឆ្នាំ ២០២១ ហើយក្នុងឆ្នាំ ២០២២ក៏ដូចគ្នាដែរ លើកលែងតែឆ្នាំ ២០២៣ តួលេតួលេខនេះបានបន្តធ្លាក់ចុះមកត្រឹមម្នាក់ប៉ុណ្ណោះ។

លោក Pham Vu Hoang ដែលជានាយករងអាជ្ញាធរស្ថិតក្រោមក្រសួងសុខាភិបាល បាននិយាយថា ប្រជាជនវៀតណាមអាចនឹងចាប់ផ្តើមធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០៥៤ ប្រសិនបើអត្រាមានកូនទាបនៅតែបន្តធ្លាក់ចុះទាបបែបនេះ

យោងតាមការព្យាករណ៍បានបង្ហាញពីការថយចុះចំនួនប្រជាជនប្រចាំឆ្នាំដល់ ០.០៤ភាគរយនៅចន្លោះឆ្នាំ ២០៥៤ ដល់ ២០៥៩ និង ០.១៨ភាគរយនៅចន្លោះឆ្នាំ ២០៦៤ និង ២០៦៩ ដែលស្មើនឹងការបាត់បង់ចំនួនប្រជាជនជាមធ្យម ២០០,០០០នាក់ក្នុងមួយឆ្នាំ។

ឆ្លើយតបនឹងបញ្ហានេះ ក្ក្រសួងសុខាភិបាលវៀតណាមកំពុង ធ្វើ សេចក្តី ព្រាង ច្បាប់ ប្រជាជន ដែល រំពឹង ថា នឹង ដាក់ ជូន រដ្ឋសភា នៅ ឆ្នាំ ២០២៥។ សេចក្តីព្រាងច្បាប់នេះ ស្នើឲ្យមានវិធានការដើម្បីរក្សាកម្រិតស្រ្តីម្នាក់មានកូន២នាក់ រួមទាំងការលុបចោលការពិន័យ សម្រាប់ការមានកូនទី៣, ការលើកទឹកចិត្តស្ត្រីឱ្យរៀបការមុនអាយុ ៣០ឆ្នាំ និងអាចមានកូន២នាក់មុនអាយុ ៣៥ឆ្នាំ។

គួរបញ្ជាក់ថា វៀតណាមបានក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី១៥ នៅលើពិភពលោក នៅពេលដែលចំនួនប្រជាជនរបស់ខ្លួនកើនលើស ១០០លាននាក់ក្នុងឆ្នាំ ២០២៣៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner