អធិការនគរបាលខណ្ឌឫស្សីកែវ ផ្តល់គ្រឿងឧបភោបបរិភោគដល់ពលរដ្ឋខ្វះខាត ក្នុងឱកាសចូលឆ្នាំថ្មី ២០២៥
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ព្រមទាំងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃសូត្រមន្ត លើករាសី សុំពរជ័យ សិរីសួស្តី និងផ្តល់គ្រឿងឧបភោបបរិភោគ ជូនដល់ពលរដ្ឋខ្វះខាត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា គ្រឿងឧបភោបបរិភោគ ផ្ដល់ជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ១៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និង ភេសជ្ជៈ រួមទាំងថវិកាមួយចំនួនផងដែរ ។
បន្ទាប់ពីប្រគល់ជូននូវអំណោយរួចមក លោក ហ៊ាង ថារ៉េត ព្រមទាំងក្រុមគ្រួសារ ក៏បានអញ្ជើញពលរដ្ឋ ទាំង ១៨គ្រួសារ ពិសារអាហារសាមគ្គី ដោយក្តីរីករាយ មុនត្រឡប់ទៅផ្ទះវិញ និងបានព្រលែងសត្វចាប ដើម្បីសុំសេចក្តីសុខផងដែរ ៕






ដោយ ៖ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។