សារឆ្នាំថ្មី! នាយករដ្ឋមន្ត្រីសិង្ហបុរីផ្តោតសំខាន់ជំរុញកំណើនសេដ្ឋកិច្ច

សិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានប្រកាសកាលពីថ្ងៃអង្គារទី៣១ ខែធ្នូ ឆ្នាំ២០២៤ថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងចំនួន ៤ភាគរយនៅក្នុងឆ្នាំ ២០២៤ តួលេខនេះ កើនលើសពីការរំពឹងទុក។

លោក Wong បាននិយាយនៅក្នុងអបអរសារឆ្នាំថ្មីថា ជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំ… ខ្ញុំរំពឹងថា ប្រាក់ចំណូលពិតប្រាកដនឹងកើនឡើងបន្ថែមទៀត។ លោក Wong បន្តថា លោកនឹងកំណត់ជំហានបន្ទាប់របស់សិង្ហបុរីនៅក្នុងឆ្នាំ ២០២៥ ដែលនឹងត្រូវបង្ហាញនៅថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

អាទិភាពសំខាន់ៗ រួមមានការលើកកម្ពស់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី, ការបង្កើតឱកាស និងការងារល្អៗសម្រាប់ពលរដ្ឋ ជាពិសេសកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃរស់នៅ។

លោក Wong បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងផ្តល់ជំនួយតាមគោលដៅបន្ថែមទៀត ដល់អ្នកដែលពិបាកដោះស្រាយក្នុងជីវរស់នៅ ជាពិសេសមនុស្សចាស់ និងក្រុមមនុស្សមានប្រាក់ចំណូលទាប។

លោក Wong បន្ថែមថា ក្រុមមនុស្សផ្សេងទៀត ដូចជាជនជាតិសិង្ហបុរីមានចំណូលមធ្យម និងមានវ័យកណ្តាល ដែលទទួលខុសត្រូវលើការមើលថែទាំឪពុកម្តាយមានវ័យចំណាស់ និងកូនតូចៗ នឹងមិនត្រូវបានគេព្រងើយកន្តើយឡើយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner