Zelensky រន្ធត់នឹងការវាយប្រហារ នៅNew Orleans

បរទេស ៖ លោក Zelensky បាននិយាយថា លោក «រន្ធត់» នឹងការវាយប្រហារដ៏សាហាវ នៅទីក្រុង New Orleans ទៅលើហ្វូងមនុស្សអបអរឆ្នាំថ្មី ហើយបាននិយាយថា ប្រទេសរបស់លោកឈរនៅខាងប្រជាជនអាមេរិក។

លោក Zelensky បានរៀបរាប់ នៅក្នុងសារបង្ហោះ លើបណ្តាញសង្គម X ថា «ខ្ញុំរន្ធត់ចិត្ត ដោយការវាយប្រហារនៅទីក្រុង New Orleans ដែលបានឆក់យកជីវិតមនុស្សស្លូតត្រង់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ រងរងរបួស»។

លោកបានបន្ថែមថា «យើងជឿជាក់ថា អ្នកដែលទទួលខុសត្រូវចំពោះទង្វើដ៏អាក្រក់នេះ នឹងត្រូវបានកាត់ទោស។ អំពើហិង្សា អំពើភេរវកម្ម និងការគំរាមកំហែងដល់អាយុជីវិតមនុស្ស មិនមិនត្រូវមាននៅកន្លែងណាមួយ នៅក្នុងពិភពលោករបស់យើងទេ ហើយមិនត្រូវអត់ឱនឱ្យជាដាច់ខាត..សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើង ចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយយើងសូមជូនពរឱ្យមានការជាសះស្បើយ យ៉ាងឆាប់រហ័ស សម្រាប់អ្នករងរបួសទាំងអស់។ អ៊ុយក្រែនឈរជាមួយប្រជាជនអាមេរិក និងប្រឆាំងដាច់ខាត លើអំពើហិង្សា»។

ក្រុមមន្ត្រីបាននិយាយថា ពលរដ្ឋអាមេរិកម្នាក់បានបើករថយន្តម៉ាក Ford ពណ៌ស ពាក់ទង់ជាតិ របស់ក្រុមរដ្ឋឥស្លាម បានធ្វើការវាយប្រហារ ដោយបានសម្លាប់មនុស្សយ៉ាងតិច១៥នាក់ និងជាង៣៥នាក់រងរបួស។ ជនសង្ស័យត្រូវបានសម្លាប់ នៅក្នុងការបាញ់គ្នា ជាមួយប៉ូលីស។

FBI ទើបបានចេញផ្សាយរូបថតលិខិតឆ្លងដែន របស់ជនសង្ស័យ វាយប្រហារ នៅទីក្រុង New Orleans ដែលបានស្លាប់ មានឈ្មោះថា Shamsud-Din Jabbar ជ អាយុ៤២ឆ្នាំ ជាទាហានជើងចាស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner