ធនាគារជាតិនៃកម្ពុជា ជូនដំណឹង ស្ដីពីការទប់ស្កាត់ ការប្រើប្រាស់ក្រដាស​ប្រាក់ដុល្លារក្លែងក្លាយ

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដល់ស្នើដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូន ទៅភ្នាក់ងារសម្ងាត់អាមេរិក ដើម្បីភ្នាក់ងារសម្ងាត់អាមេរិក ស៊ើបអង្កេតបន្ត ។

នៅក្នុងសេចក្ដីដំណឹង ស្ដីពី ការទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់​ដុល្លារ​ក្លែងក្លាយ ដែលទើបប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និង​សាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់​ដុល្លារអា​មេរិក នៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។

ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារ​អាមេរិក​ក្លែងក្លាយ និងតាមសំណើ របស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិ នៃ​កម្ពុជា ស្នើ៖

១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដ កហូតក្រដាស ប្រាក់ដុល្លារអាមេរិក​ក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារ​សម្ងាត់​អាមេរិក ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់​ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ។

២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រក្សាទុកព័ត៌មាន អំពីអត្តសញ្ញាណអតិ​ថិ​ជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មាន ទាំងនេះ មកធនាគារជាតិនៃកម្ពុជា ។

៣. សាធារណជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបាន​ហ្មត់ចត់ មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណី មានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះ ក្លែងក្លាយ សូមផ្តល់​ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារ​និង​ហិរញ្ញ​វត្ថុ ណែនាំអតិថិជន របស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណ​ក្រដាស ប្រាក់​ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់​ដុល្លារ​​អាមេរិកក្លែងក្លាយ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ទាំងអស់ និងសាធារណជន ជ្រាប និងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner