ក្រុមហ៊ូទីកម្ទេចយន្តហោះដ្រូនតម្លៃជាង ៣០លានដុល្លាររបស់អាមេរិកមួយគ្រឿងទៀត

សាណាអា ៖ យន្តហោះដ្រូន MQ-9 របស់សហរដ្ឋអាមេរិក មានតម្លៃជាង ៣០លានដុល្លារក្នុងមួយគ្រឿង ត្រូវបានក្រុមហ៊ូទីបាញ់ទម្លាក់នៅលើកណ្តាលប្រទេសយេម៉ែន កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយវាជាយន្តហោះដ្រូន MQ-9 ទីពីរហើយ ដែលក្រុមប្រដាប់អាវុធនេះបានទម្លាក់ក្នុងរយៈពេល ៧២ម៉ោង។

អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមនេះថា យើងបានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក MQ-9 មួយគ្រឿងទៀត ខណៈពេលដែលវាកំពុងបំពេញបេសកកម្មអរិភាពលើខេត្ត Marib ។

លោក Sarea បន្ថែមថា យន្តហោះដ្រូននេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ់ចេញពីដីទៅអាកាសដែលផលិតក្នុងស្រុករបស់យេម៉ែន។ គិតមកទល់ពេលនេះ យន្តហោះដ្រូនអាមេរិក MQ-9 ចំនួន១៤ហើយ ដែលយើងបានបាញ់ទម្លាក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ភ្លាមៗ កងទ័ពអាមេរិកមិនបានធ្វើអត្ថាធិប្បាយចំពោះការអះអាងបែបនេះរបស់ក្រុមហ៊ូទីទេ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner