ក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ពង្រឹងលើការសិក្សាក្នុងវិស័យព្រះពុទ្ធសាសនា

(កំពង់ស្ពឺ)៖ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីនាពិធីក្រុងពាលីបញ្ចុះបឋមសិលាកសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ដែលមានទំហំ៩x២៤ម៉ែត្រ មាន៣បន្ទប់ នៅក្នុងវត្តព្រៃច្រាប ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ទទួលបានសេចក្តីសុខ សេចក្តីចម្រើន មានជោគមានជ័យ សិរីសួស្តី វិបុ សុខ មិនមានឧបសគ្គមករំខានដល់ការសាងសង់ ។

ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេនវត្តព្រៃចាប ភូមិព្រៃច្រាបលិច សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសមាជិកក្រុមការងារចុះជួយសង្កាត់វាលពង់ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូប ។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ មានប្រសាសន៍ថា ក្រុមការងារចុះជួយសង្កាត់វាលពង់ កំពុងបង្កើតនូវសម្មិទ្ធិផលថ្មីមួយទៀតគឺ អគារពុទ្ធកបឋមសិក្សា ហ៊ុន ម៉ានី ដើម្បីជាប្រយោជន៍ក្នុងវិស័យពុទ្ធចក្រ ខណៈដែលតម្រូវការអគារសំរាប់ព្រះសង្ឃសិក្សារៀនសូត្រ មានការកើនឡើង។
ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់បន្ថែមថា បន្ទាប់ពីបានទទួលសំណូមពរពីព្រះគ្រូចៅអធិការវត្តព្រៃច្រាប រួមជាមួយនិងអាជ្ញាធរមូលដ្ឋាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់វាលពង់ បានឯកភាពគ្នា សាងសង់អគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ដើម្បី ជាទីសិក្សានូវធម្មវិន័យប្រគេន ដល់ព្រះសង្ឃជាភិក្ខុ សាមណេរ ហើយអគារដែលមានដល់ទៅ៣ បន្ទប់នេះអាច ទទួលសិស្សជាព្រះសង្ឃ បានរហូតដល់ ១០០អង្គឯណោះ ។

ឯកឧត្តម បញ្ជាក់បន្ថែមថា រហូតមដល់ពេលនេះក្រុមការងារជួយមូលដ្ឋានសង្កាត់វាលពង់ បានកសាងសម្មិទ្ធិផលជាច្រើននៅក្នុងវិស័យពុទ្ធចក្រ ក៏ដូចអាណាចក្រផងដែរ។ ក្រុមការងារបានសាងសង់ ដងទង់ បានជួយជួសជុលបណ្ណាល័យ បានជួយជាសៀវភៅសិក្សា និង បានកសាងសាលាបឋមសិក្សាបាន ៣ខ្នង ដែលខ្នងទី១ មាន៣ បន្ទប់រៀន ខ្នងទី២ មាន ៥ បន្ទប់រៀន និង ខ្នងទី៣ មាន៣ បន្ទប់រៀន បន្ថែមពីលើសម្មិទ្ធិផលសម្រាប់ជាប្រយោជន៍សាធារណៈផ្សេងៗទៀត ដូចជាការជួសជុលផ្លូវដែលសរុបមានជាង ១២ គីឡូម៉ែត្រ ការដាក់អំពូលសូឡាជាង ៦០០ ដើម នៅសង្កាត់វាលពង់នេះ។

ឯកឧត្តម លី ច័ន្ទតុលា បានបន្ថែមថា វិស័យអប់រំគឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់វាលពង់ ជឿជាក់ និងយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតជាសំខាន់លើ អគារសិក្សា សាលាសិក្សាស្អាត សម្ភារៈបណ្ណាល័យ និងសម្ភាសរៈជាការសិក្សា ហើយបន្ថែមលើនោះក៏បានយកចិត្តទុកដាក់ទៅលើលោកគ្រូអ្នកគ្រូ ជាពិសេ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានធ្វើការបង្កើតជាវគ្គសិក្សាបំប៉នដល់សិក្សាដល់សិស្ស និងការអនុវត្តន៍ជាផ្លូវការនូវកម្មវិធីប៉ាម៉ានី ផ្តោការយកចិត្តទុកដាក់ទៅលើកុមារនៅកម្រិតបឋមសិក្សា។

ព្រះមន្រ្តីសង្ឃ និងព្រះគ្រូចៅអធិការវត្ត នៅក្នុងក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មានព្រះថេរដិកថា វិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនខ្លាំង ក្រោមការយកចិត្តទុកដាក់ជាប់ជាប្រជាប្រចាំពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភីរម្យ និងក្រុមការងារ ដោយសារការបណ្តុះធនធានសំរាប់ព្រះសង្ឃគឺមានសារៈសំខាន់ណាស់ ព្រោះវត្តនីមួយៗ ត្រូវការបណ្តុះសាលា សំរាប់បណ្តុះបណ្តាលធនធានព្រះសង្ឃ។

ជាមួយនិងសម្មិទ្ធិផលដែលបានរីកចម្រើនចេញជាផ្លែផ្កា ជាបន្តបន្តបន្ទាប់ របស់ក្រុមកាងារចុះជួយមូលដ្ឋានសង្កាត់វាលពង់ ឯកឧត្តម លី ច័ន្ទតុលា បានសំណូលពរដល់ប្រជាពលរដ្ឋ សំឱ្យមានការចូលរួម ថែរក្សាទាំងអស់គ្នា ធ្វើយ៉ាងមេចថានេះគឺជាសម្មិទ្ធិផលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងារចុះជួយសង្កាត់វាលពង់ទាំងអស់នេះ ឱ្យបានស្ថិតស្ថេរទុកសំរាប់មនុស្សជំនាន់ក្រោយផងដែរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner