រដ្ឋមន្រ្តីបរិស្ថាន ស្វាគមន៍ក្រុមហ៊ុន អាដាតា តិចណូឡូជី ដែល ចាប់អារម្មណ៍ការវិនិយោគបៃតង

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការវិនិយោគបៃតង (Caborn Credit) នៅ​កម្ពុជាបាន​អនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា ហើយក្រុមហ៊ុន​ចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួល​បានផលចំណេញ​ទៅក្រុម​ហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថាន ល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផង។

ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន បានគូសបញ្ជាក់បែបនេះក្នុងឱកាសលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិ​នៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន កាលពី​រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្ត្រីបានសាទរ ចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ បៃតង នៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គិសនី (Electric vehicle) ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ADATA Technology Co., Ltd. បានជួប សម្តែងការគួរសមជាមួយមន្រ្តីជាន់ខ្ពស់នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា រួចមកហើយកាលពី ខែកក្កដា ឆ្នាំ២០២៤ ជាមួយនិង​ផែនការវិនិយោគ ១០០លានដុល្លារ នៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ តាមរយៈការកសាង រោងចក្រកែច្នៃ អេឡិចត្រូនិក និងសួនឧស្សាហកម្មបច្ចេកវិទ្យា ខ្ពស់នៅ កម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner