អគ្គិភ័យលេបត្របាក់អគារពាណិជ្ជកម្មកូរ៉េខាងត្បូង ខណៈមនុស្ស ៣០០នាក់ត្រូវជម្លៀសចេញដោយសុវត្ថិភាព

សេអ៊ូល ៖ យោងតាមអាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះអគារពាណិជ្ជកម្មមួយនៅសង្កាត់ Bundang ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្នុងថ្ងៃសុក្រនេះ ដោយមនុស្សជាង ៣០០នាក់នៅក្នុងអគារនោះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយមិន មាន អ្នក រង របួស ធ្ងន់ ធ្ងរ ត្រូវ បាន គេ រាយការណ៍ ទេ។

អគ្គិភ័យនេះ បាន កើត ឡើង នៅ វេលា ម៉ោង ៤ និង ៣៧ នាទី រសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) នៅក្នុងអគារពាណិជ្ជកម្មមានកម្ពស់៨ជាន់នៅសង្កាត់ Bundang នៃទីក្រុង Seongnam។

អគ្គិភ័យ បាន រលត់ ទាំងស្រុង ក្នុង រយៈពេល ប្រហែល ១ ម៉ោង ។ ការឆាបឆេះនេះ ត្រូវបានគេជឿថា ផ្តើមចេញពីផ្ទះបាយ នៃភោជនីយដ្ឋាន ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃអគារ ហើយបានឆេះរាលដាលតាមបំពង់ផ្សែង។

អាជ្ញាធរអគ្គីភ័យបាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្សជាង ២៤០នាក់ ខណៈដែលប្រហែល ៧០នាក់ផ្សេងទៀតបានជម្លៀសចេញដោយខ្លួនឯង។

ដោយឡែកមនុស្សប្រហែល ១៣០នាក់ត្រូវបានគេរាយការណ៍ថា មានរបួសតិចតួចដែលបណ្តាលមកពីការស្រូបផ្សែង ប៉ុន្តែមិន មាន អ្នក រង របួស ធ្ងន់ ធ្ងរ ត្រូវ បាន គេ រាយការណ៍ ទេ៕

ប្រភព ៖ Yunhap ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner