វៀតណាមផាក៨៦០ដុល្លារ អ្នកបើកទ្វារឡានបង្កគ្រោះថ្នាក់

ហាណូយ៖ កាសែត VNexpress បានចុះផ្សាយថា នៅឆ្នាំ២០២៥នេះ វៀតណាមបានចាប់ផ្តើមផាកពិន័យ ៨៦០ដុល្លារអាមេរិក ដល់អ្នកបើកបរឡានរូបណា ដែលបើកទ្វារមិនប្រយ័ត្ន បង្កគ្រោះថ្នាក់ ដែលជាការបង្កើនទំហំផាកពិន័យ ដល់ទៅចំនួន ៥០ដង ធៀបនឹងកម្រិតពិន័យ ឆ្នាំកន្លងទៅ នេះបើតាមបទប្បញ្ញត្តិថ្មី ដែលមានចែង ក្នុងក្រិត្យលេខ ១៦៨ ស្តីពីការគ្រប់គ្រងការផាកពិន័យរដ្ឋបាល ចំពោះការបំពានចរាចរណ៍ផ្លូវគោក។

បទប្បញ្ញត្តិថ្មី បានបង្ហាញថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ បុគ្គលណាបើកទ្វារថយន្ត បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យចន្លោះពី ៧៨៥ដុល្លារអាមេរិក ដល់ ៨៦៣ដុល្លារអាមេរិក ដែលជាការកើនឡើង ចន្លោះ ពី៣៦ ទៅ ៥០ដង ធៀបនឹងការពិន័យ ពីមុន។

ឧបទ្ទវហេតុ ថ្មីៗនេះ បង្ហាញឲ្យឃើញពីគ្រោះថ្នាក់ នៃការបើកទ្វាររថយន្ត ដែលមិនប្រុងប្រយ័ត្ន មានការកើនឡើង គួរឲ្យកត់សម្គាល់។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ ២០២៤ ស្ត្រីអាយុ ៤៨ ឆ្នាំម្នាក់ ឈ្មោះ Vung Tau បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ត្រូវរថយន្តមួយគ្រឿងបុក បន្ទាប់ពីបើកម៉ូតូ ប៉ះចំទ្វារឡានមួយគ្រឿងទៀត ដែលបើកមិនប្រុងប្រយ័ត្ន។ កាលពីខែកញ្ញា ស្ត្រីមានផ្ទៃពោះ អាយុ ៣៤ឆ្នាំម្នាក់ នៅបានបាត់បង់ជីវិត ក្រោយជួបហេតុការណ៍ ស្រដៀងគ្នានេះ។

ក្រឹត្យនេះក៏ណែនាំឲ្យកាត់ពិន្ទុ ប័ណ្ណបើកបរផងដែរ នេះបើតាម VNexpress ដដែល៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner