ប្រមុខកាទូតអាមេរិកនឹងទៅកូរ៉េខាងត្បូងចំពេលវឹកវរ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken នឹងធ្វើទស្សនកិច្ច នៅកូរ៉េខាងត្បូង ចំពេលដែលប្រទេសអាស៊ីមួយនេះ កំពុងជួបវិបត្តិនយោបាយ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយ កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ច នៅសប្តាហ៍ក្រោយ ស្របពេលដែលប្រទេសនេះបានជាប់គាំង នៅក្នុងភាពចលាចលនយោបាយ ដោយក្នុងនោះ ប្រធានាធិបតី ត្រូវបានចោទប្រកាន់ ហើយប្រឈមនឹងការចាប់ខ្លួន។

បើតាមប្រភព លោក Blinken នឹងជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ គ្រោងនឹងពិភាក្សាអំពីសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន បញ្ហាកូរ៉េខាងជើង និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។

កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែ ប្រទេសនេះត្រូវបានបំផ្លាញដោយវិបត្តិដែលបង្កឡើងដោយក្រឹត្យច្បាប់អាជ្ញាសឹក ដែលបរាជ័យ របស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ៣ ខែធ្នូ។

ក្រុមអ្នកស៊ើបអង្កេតប៉ុនប៉ងអនុវត្តដីកា សម្រាប់ការចាប់ខ្លួន លោក Yoon កាលពីថ្ងៃសុក្រ ប៉ុន្តែ ត្រូវបានបណ្តេញដោយឆ្មាំសន្តិសុខរបស់ប្រធានាធិបតី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner