បណ្ឌិត សួន សេរីរដ្ឋា លើកឡើង៥ចំណុចដែលជាកត្តាដ៏លេចធ្លោនៅក្នុងសមិទ្ធផលរបស់រាជរដ្ឋាភិបាល អាណត្តីទិ៧ ក្រោមការដឹកនាំដោយសម្តេចធិបតី

ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើកឡើងចំណុចសំខាន់ៗចំនួន៥ ​ដែលជាជាកត្តាដ៏លេចធ្លោបំផុតនៅក្នុងសមិទ្ធផលរបស់រាជរដ្ឋាភិបាល អាណត្តីទិ៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ការជឿជាក់ និងទំនុកចិត្តព្រមទាំងការគោរពស្រឡាញ់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតមិនខកចិត្តមិនខកបំណងដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

បណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ថា ចំពោះសមិទ្ធផលរយៈពេលជាង១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ភាពលេចធ្លោដែលប្រជាពលរដ្ឋទទួលស្វាគមន៍ និងសរសើរ គឺពាក់ព័ន្ធទៅនឹងតម្លៃទីផ្សារស្រូវដែលនៅក្នុងឆ្នាំនេះ ទីផ្សារស្រូវរបស់ប្រជាកិសករនៅតាមបណ្តាខេត្តមួយចំនួន គឺថែរក្សាបាននៅតម្លៃថេរ មានន័យថា អ្នកទិញស្រូវនាយទុន គឺមិនបានវាយទម្លាក់តម្លៃស្រូវតាមតែទំនើងចិត្តបានោះទេ គឺប្រជាកសិករពេញចិត្តពេញថ្លើម(ទី១) ។ ទី២. ពាក់ព័ន្ធទៅនឹងគោលនយោបាយជាតិដែលពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានពង្រីកឱ្យដល់ឯកជនភាព និងអ្នករកស៊ីក្រៅប្រព័ន្ធមួយចំនួន គឺអាចទទួលបាននៅរបបសន្តិសុខសង្គមតាមគោលការណ៍ស្ម័គ្រចិត្តដែលកំពុងតែពង្រីក និងទទួលបានសេវាកម្មដ៏ល្អប្រសើរជាទីបំផុត ហើយដែលបានជួយសម្រួល និងបន្ធូរបន្ទុកដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា មិនមែនត្រឹមតែមន្ត្រីរាជការ កម្មករនៅក្នុងរោងចក្រ ប៉ុន្តែរួមបញ្ចូលទាំងប្រជាពលរដ្ឋដែលមានរបររកស៊ីឯករាជ្យ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ទី៣. វិសាលភាពនៃការទំនាក់ទំនងអន្តរជាតិ ទាក់ទងវិនិយោគទុនអន្តរជាតិធំៗ ចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលជាង១ឆ្នាំ នៃការដឹកនាំរបស់សម្តេចធិបតី គឺទទួលបានគម្រោងវិនិយោគពីបរទេសដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាង៥០០គម្រោង។ ការទទួលបាននៅការអនុម័តគម្រោងថ្មីៗ ដែលអ្នកវិនិយោគទុនចូលមកបោះទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបញ្ជាក់អំពីការជឿទុកចិត្ត និងទំនុកចិត្តរបស់អ្នកវិនិយោគទុន អ្នករកស៊ីនៅក្រៅប្រទេសដែលគេជឿជាក់លើស្ថេរភាពនយោបាយ ការដឹកនាំបន្តវេនដែលធានាបាននៅសុខសុវត្ថិភាពសម្រាប់អ្នកវិនិយោគទុន។ ទី៤. ការបើកច្រកទេសចរណ៍ពីបណ្តាប្រទេសនៅលើពិភពលោកឱ្យមកលេងប្រទេសកម្ពុជាតាមរយៈការបើកព្រលានយន្តហោះទទួលយន្តហោះធំៗខ្នាតអន្តរជាតិពីប្រទេសដែលជាប្រទេសអ្នកមាន ហើយកសាងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាង ប្រទេសដែលជាមហាអំណាចនៅក្នុងតំបន់ដើម្បីធ្វើយ៉ាងណាលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាតាមរយៈការបើកចំហរនៅគោលនយោបាយទទួលស្វាគមន៍ទេសចរណ៍ដោយបានបញ្ចុះតម្លៃវីហ្សាទិដ្ឋាការទេសចរណ៍ទាំងប្រភេទ១ និងប្រភេទ២ រួមទាំងការធ្វើបដិសណ្ឋាកិច្ចទទួលជាលក្ខណៈអន្តរជាតិរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជាចំពោះភ្ញៀវទេសចរមកពីប្រទេសចិនដែលនឹងបើកជើងយន្តហោះផ្ទាល់ពីប្រទេសចិនមកប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀត។ ទី៥. ការផ្តល់នៅការបណ្តុះបណ្តាលវិជ្ជាជីវៈទៅដល់គ្រួសារងាយរងគ្រោះងាយទទួលហានិភ័យដើម្បីឲ្យយុវជន យុវនារី ដែលចង់ចូលរៀនជំនាញនៅក្នុងការទទួលនៅចំណេះដឹងជំនាញជាកម្មករតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺបានដើរតួនាទីយ៉ាងសំខាន់ ហើយជាក្របខណ្ឌគោលនយោបាយជាតិដែលបានជំរុញឱ្យចលនានៃការខចូលរួមរៀនជំនាញសំខាន់ៗរបស់យុវជន យុវនារី នៅតាមបណ្តាវិទ្យាស្ថាន នៅតាមមជ្ឈមណ្ឌលនានាដែលរដ្ឋបានផ្តល់នៅអាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញនេះយ៉ាងមានប្រសិទ្ធភាពសម្រាប់បង្កើតនៅធនធានមនុស្ស និងកម្មករ ពលករជំនាញរបស់កម្ពុជាឆ្លើយតបទៅនិងតម្រូវការរបស់អ្នកវិនិយោគទុន។ ទី៥.ពាក់ព័ន្ធទៅនិងគោលនយោបាយការពារជាតិ ការពារសន្តិភាព ការពារសុខសន្តិភាពរបស់ប្រទេសជាតិ គឺជាការប្តេជ្ញាចិត្តដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី គឺក្នុងតម្លៃណាក៏ដោយការពារសន្តិភាពឱ្យបានជាដាច់ខាត សន្តិភាពដែលជាមរតកនយោបាយប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតដែលបានបន្សល់ទុកដោយសម្តេចតេជោ ហ៊ុន សែន គឺត្រូវបានប្តេជ្ញាការពារយ៉ាងមុតមាំពីសំណាក់រដ្ឋាភិបាលបន្តវេនដែលដឹកនាំដោយសម្តេចធិបតី។

លោកបញ្ជាក់ទៀតថា ៥ចំណុចនេះ គឺជាកត្តាដ៏លេចធ្លោបំផុតនៅក្នុងសមិទ្ធផលរបស់រាជរដ្ឋាភិបាល អាណត្តីទិ៧ ក្រោមការដឹកនាំដោយសម្តេចធិបតី ដែលបានផ្តល់ការជឿជាក់ និងទំនុកចិត្តព្រមទាំងការគោរពស្រឡាញ់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេស ជាពិសេសប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតមិនខកចិត្តមិនខកបំណងដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានប្រគល់ភារកិច្ចជូនទៅថ្នាក់ដឹកនាំបន្តវេនឱ្យទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រចំពោះមុខជោគវាសនាប្រទេសជាតិ និងជាពិសេសគឺឆ្លើយតបទៅនឹងម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕
ដោយ៖ពលជ័យ

ads banner