សាលាដំបូងខេត្តកំពង់ធំ កំណត់គោលដៅ ៦ចំណុច សម្រាប់ ២០២៥
អត្ថបទដោយ៖
ប៊ុន រដ្ឋា
(ខេត្តកំពង់ធំ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំសន្និបាតសង្ខេបលទ្ធផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង និងឯកឧត្តម រស់ សារាំ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
ក្នុងកម្មវិធីនេះមានការចូលរួមពីអ្នកតំណាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រតិភូគណៈមេធាវី, និងមន្ត្រីសំខាន់ៗជាច្រើនទៀត ។
ទិសដៅអនុវត្តឆ្នាំ២០២៥ ៖ ៦ចំណុចសំខាន់រួមមាន ៖
- បន្ថែមក្រឡាបញ្ជី ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ។
- ស្នើសុំការទុកមន្រ្តីជំនួស សម្រាប់កិច្ចការអាជ្ញាសាលា, ដើម្បីធានាឱ្យមានការអនុវត្តសេវាសម្រួលរហ័ស និងមានប្រសិទ្ធភាព។
- រៀបចំគម្រោងថវិកាច្បាស់លាស់ សម្រាប់ការដោះស្រាយសំណុំរឿងឱ្យបានរហ័ស និងត្រឹមត្រូវ។
- ជំរុញដោះស្រាយសំណុំរឿងយុត្តិធម៌ ដោយផ្តោតលើសំណុំរឿងអាទិភាព (គ្រឿងញៀន, ចរាចរណ៍, និងអត្រានុកូលដ្ឋាន) និងរឿងពាក់ព័ន្ធក្មេងទំនើង។
- ពង្រឹងសមត្ថភាពមន្ត្រី តាមរយៈការរៀបចំសិក្ខាសាលាផ្តោតលើការអនុវត្តច្បាប់។
- ជំរុញការផ្សះផ្សាសម្របសម្រួល ក្នុងសំណុំរឿងរដ្ឋប្បវេណី ដើម្បីកាត់បន្ថយវិវាទ និងពង្រឹងភាពសុខដុមរមនា។
ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា បានប្រគល់ប័ណ្ណសរសើរជូនចំពោះមន្ត្រីដែលមានសមិទ្ធិផលល្អ ក្នុងការអនុវត្តភារកិច្ច ប្រកបដោយភាពខិតខំប្រឹងប្រែង និងការរៀបចំយ៉ាងល្អសម្រាប់ការងារជាស្ថានការណ៍ ដើម្បីធានាថា មានការវិវត្តន៍ក្នុងវិស័យយុត្តិធម៌ និងការពារលទ្ធភាពសេវាសាធារណៈ ៕
ដោយ ៖ ប៊ុនរដ្ឋា






