ឧត្តមសេនីយ៍ទោ សោម ស៊ុន ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តែងគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន
(កំពង់ធំ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ។
នេះគឺជាការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងពិធីប្រគល់អំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន ២០គ្រួសារ កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។
អំណោយដែលត្រូវឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង ២០គ្រួសារ ក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុង ១យួរ ៕
ដោយ ៖ ប៊ុន រដ្ឋា