ឡានរាប់សិបគ្រឿងជួបព្យុះព្រិល បុកតគ្នា នៅកាហ្សាក់ស្ថាន

បរទេស ៖ ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់ប្រទេសកាហ្សាក់ស្ថាន បានចេញផ្សាយរូបភាព បង្ហាញពីការប្រមូលផ្តុំរថយន្តជិតមួយរយគ្រឿង បុកតកន្ទុយគ្នា និង ជាប់គាំង នៅលើផ្លូវ តភ្ជាប់ពីរដ្ឋធានី Astana ទៅកាន់ទីក្រុងភាគខាងជើង Petropavl ក្នុងកំឡុងពេលជួបព្យុះព្រិល។

យោងតាមក្រសួងគ្រាអាសន្ន បានឲ្យដឹងថា មនុស្សជាង១០នាក់ រងរបួស ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ មិនមានអ្នករងគ្រោះ ដល់អាយុជីវិតឡើយ ។

ប្រតិបត្តិករ ផ្លូវជាតិរបស់ប្រទេសកាហ្សាក់ស្ថាន លោក KazAvtoJol និយាយថា ក្នុងពេលមានព្យុះព្រិល បានធ្វើឲ្យការបើកបរ ស្ថិតក្នុង «លក្ខខណ្ឌមើលឃើញទាប» និង «មិនសមស្របនឹងដែនកំណត់ល្បឿន នៅផ្លូវជាតិ»។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Kazinform បានឱ្យដឹងថា រថយន្តប្រហែល១០០ គ្រឿងបានជាប់គាំងក្នុងហេតុការ ដែលបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី៣ ខែមករា នាពេលនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner