រយៈពេល ១២ខែ ឆ្នាំ២០២៤ ច្រកទ្វាព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង ទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ឆ្លងកាត់ជាង ១លាន ៥សែននាក់ មាន ១៧២សញ្ជាតិ
(ស្វាយរៀង)៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប ១,៥៧៨៦៩៩នាក់ មាន ១៧២សញ្ជាតិ បើប្រៀបធៀបទៅ និងរយៈ ពេល ១២ខែឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២៦៣១៦០នាក់ ស្មើនិង១៩.០១ % ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន ១៨៧ ៦៨៧នាក់ មាន ១៧២សញ្ជាតិ ស្មើនិង ១៦.០៦% ។
បើតាម លោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥១៤៣នាក់ មាន ១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយះពេល១២ខែ ឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២០៨៦០៤នាក់ នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញចំនួន ១,៣០១២៩០នាក់មាន ១៦៧សញ្ជាតិ ៕
ដោយ ៖ នុត នាង