សង្គ្រាមស៊ីវិលស៊ីរីផ្តាច់ជីវិតមនុស្សជាង ៥០ម៉ឺននាក់

ដាម៉ាស ៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមស៊ីរី បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មនុស្សជាង ៥២៨,៥០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាស៊ីវិលរបស់ប្រទេសស៊ីរី។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា មនុស្ស ៦,៧៧៧នាក់ ដែលច្រើនជាងពាក់កណ្តាលនៃពួកគេជាជនស៊ីវិលស្លូតត្រង់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៤ ដោយសារការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។ កាលពីឆ្នាំ ២០២៤ ជនស៊ីវិល ៣,៥៩៨នាក់ រួមទាំងស្ត្រី ២៤០នាក់ និងកុមារ ៣៣៧ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ីរី នេះបើយោងតាមក្រុមសង្កេតការណ៍។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា លើសពីនេះ អ្នកប្រយុទ្ធចំនួន ៣,១៧៩នាក់ត្រូវបានសម្លាប់ រួមទាំងទាហាន ប៉ុន្តែក៏មានក្រុមប្រដាប់អាវុធអ៊ីស្លាម និងពួកជីហាដផងដែរ។ ចំណែកកាលពីឆ្នាំ ២០២៣ ក្រុមសង្កេតការណ៍បានរាយការណ៍ថា មនុស្ស ៤,៣៦០នាក់ត្រូវបានសម្លាប់ ក្នុងនោះមានជនស៊ីវិលស្លូតត្រង់ជិត ១,៩០០នាក់។

សង្រ្គាមស៊ីវិលរបស់ប្រទេសស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ បន្ទាប់ពីរដ្ឋាភិបាលបានគាបសង្កត់យ៉ាងឃោរឃៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានជម្លោះដ៏មហន្តរាយ ដែលជំរុញឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ចេញពីប្រទេស និងទាក់ទាញការចូលជ្រៀតជ្រែកពីមហាអំណាចពិភពលោក ។

យ៉ាងណាមិញ កាលពីខែធ្នូ ឆ្នាំ ២០២៤ ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋឥស្លាមបានផ្តួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក បាស់សា អាល់អាសាដ ដោយដណ្ដើមអំណាចបាន បន្ទាប់ពីការវាយលុកដ៏ឆាប់រហ័ស ដែលបានបញ្ចប់ការក្រោចអំណាចអស់រយៈពេលជាង ៥០ឆ្នាំ នៃការគ្រប់គ្រងដោយកណ្តាប់ដៃដែករបស់លោក អាសាដ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner