ប្រមុខកាទូតអាមេរិកទៅដល់កូរ៉េខាងត្បូងហើយ

បរទេស៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សា ជាមួយប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង Choi Sang-mok ក្នុងពេលដែលប្រទេសនេះ កំពុងជួបវិបត្តិ។

លោក Blinken បានពិភាក្សា ជាមួយ លោក Choi Sang-mok ក្រោយលោកកាន់តំណែងនេះ បានត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ហើយលោកក៏មានតួនាទី ជានាយករដ្ឋមន្ត្រីស្តីទី និង រដ្ឋមន្ត្រីហិរញ្ញវត្ថុ ផងដែរ។

លោក Blinken ត្រូវជួបសមភាគីរបស់លោក នៅថ្ងៃចន្ទនេះ ផងដែរ ខណៈដែលដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk Yeol ផុតកំណត់ ត្រឹមថ្ងៃទី៦ ខែមករានេះ ដូចគ្នា។

កាលពីខែមុន ក្រោយប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលជាការចង់កែប្រែ របបដឹកនាំ ពីស៊ីវិល របបសឹកវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទបះបោរ ដែកអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ឬ ក៏អាចប្រឈមនឹងទោសប្រហារជីវិត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner