ជ័យជម្នះ ៧ មករា ១៩៧៩៖ ទំព័រពណ៌លឿងក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងកម្ពុជា-វៀតណាម

៤៦ឆ្នាំមុន កងទ័ពស្ម័គ្រចិត្តវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរួមគ្នា​ឆ្លើយតបនឹងការដង្ហោយ​ហៅ​របស់ប្រជាជនកម្ពុជាស្លូតត្រង់ ដែលនាំទៅដល់ជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជាពីអំពើប្រល័យពូជសាសន៍ ដែលជារឿងដ៏រន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នេះជាជ័យជម្នះ​នៃ​បុព្វហេតុ​​សុចរិត​មួយ ជានិមិត្តរូបដ៏ថ្លៃថ្លានៃស្មារតីសាមគ្គីភាព និងការតស៊ូដោយស្មោះត្រង់ និងបរិសុទ្ធរវាងប្រជាជនកម្ពុជា និងវៀតណាម។ ទឹកចិត្តជួយអ្នកគឺជួយខ្លួនឯងឱ្យសមជាមួយប្រទេសជិតខាងទាំងពីរដែលផឹកទឹកពីទន្លេមេគង្គដូចគ្នា។ កម្ពុជានិងវៀតណាមមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនទាំងពីរ។

បន្ទាប់ពីការឈរក្បែរគ្នាជាច្រើនឆ្នាំ ចែករំលែកទុក្ខលំបាកនៃសង្រ្គាមដ៏រ៉ាំរ៉ៃ និងលំបាកប្រឆាំងនឹងអាណានិគមនិយម និង​ចក្រពត្តិនិយម ប្រជាជននៃប្រទេសទាំងពីរប្រាថ្នាចង់រស់នៅជាមួយគ្នាដោយសន្តិភាព ដើម្បីកសាងជីវិតរុងរឿង ប៉ុន្តែ​របប​ខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត អនុវត្ត “នយោបាយឃោរឃៅ និងប្រល័យពូជសាសន៍” នៅកម្ពុជា ហើយបានធ្វើ​សង្រ្គាម​បង្ហូរឈាម ដែលបានរំលោភលើអធិបតេយ្យភាព និងទឹកដីភាគនិរតីរបស់ប្រទេសវៀតណាម។

ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងបងប្អូនប្រជាជនកម្ពុជា ទន្ទឹមនឹងនោះ ត្រូវ​អនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ ដើម្បីការពា មាតុភូមិដ៏ពិសិដ្ឋ ដោយស្មារតី “ជួយមិត្ត គឺជួយខ្លួនឯង” មេដឹកនាំ​និងប្រជា​ជនវៀតណាមប្ដេជ្ញាចិត្តគាំទ្រប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបខ្មែរក្រហម។ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ បណ្តា​អង្គភាពទ័ពស្រួចរបស់វៀតណាមបានចាប់ផ្តើមយុទ្ធនាការវាយលុកគ្រប់បែបយ៉ាង ដោយបន្តវាយបកលើ​កងទ័ព​ខ្មែរក្រហម។ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ ត្រូវបានរំដោះទាំងស្រុង។ កងកម្លាំងរបស់ ប៉ុល ពត-អៀង សារី ភាគច្រើន​​ត្រូវបានបំផ្លាញ និងរំសាយចោលហើយនៅសល់បានភៀសខ្លួនចូលទៅក្នុងព្រៃនៅព្រំដែនខាងលិចនៃប្រទេសកម្ពុជា។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ជាជ័យជម្នះរួម និងជាការរីករាយរួមសម្រាប់ប្រជាជនទាំងពីរ។

សម្រាប់វៀតណាម ជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនត្រឹមតែជាការបញ្ជាក់អំពីឆន្ទៈរបស់ខ្លួនក្នុងការ​កម្ទេចសកម្មភាពឈ្លានពាន ការពារបូរណភាពអធិបតេយ្យជាតិ ទឹកដី និងការពារអាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវទំនួលខុសត្រូវអន្តរជាតិ ដ៏ថ្លៃថ្នូរផងដែរ និងកាតព្វកិច្ចដោយស្មារតីភ្លឺស្វាង។ ដោយមានការជួយ​ជ្រោមជ្រែង ពីកងទ័ពស្ម័គ្រចិត្តវៀតណាម ប្រជាជនកម្ពុជា បានបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ឈឺចាប់ពោរពេញដោយ​ឈាម និងទឹកភ្នែករបស់ប្រទេសជាតិ អនុវត្តការងារនៃការរស់ឡើងវិញរបស់ជាតិ និងបើកសម័យកាលនៃឯករាជ្យ​ភាព សន្តិភាព សេរីភាព និងការអភិវឌ្ឍ សម្រាប់ប្រទេស។

នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា បានបង្កើតនិងស្នើឱ្យកងទ័ពស្ម័គ្រចិត្តវៀតណាម បន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីលុបបំបាត់សំណល់នៃកងទ័ពរបស់ប៉ុល ពត និងបង្រួបបង្រួម​រដ្ឋាភិបាលបដិវត្តន៍។ ទន្ទឹមនឹងប្រតិបត្តិការយោធាវៀតណាម បានបញ្ជូនអ្នកជំនាញជាច្រើន មកជួយកម្ពុជា ក្នុងការកសាង​រដ្ឋាភិបាល មូលដ្ឋាន និងផ្តល់ជំនួយជាសម្ភារៈ ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ ពីគំនរបាក់បែកដែលបន្សល់ទុកដោយ​របបប្រល័យ​ពូជសាសន៍។ ក្នុងរយៈពេល១០ឆ្នាំ នៃការស្នាក់នៅ ដើម្បីជួយប្រទេសជាមិត្ត កងទ័ពស្ម័គ្រចិត្ត វៀតណាម បានខិតខំប្រឹងប្រែងដោយមិន ចេះនឿយហត់ ជម្នះរាល់ការទុក្ខលំបាករាប់មិនអស់។ យោងតាមកិច្ចព្រមព្រៀង រវាងភាគីទាំងពីរ និងប្រទេសទាំងពីរ ក្នុងឆ្នាំ១៩៨៩ វៀតណាម បានដកកងទ័ពបរទេសទាំងអស់ត្រឡប់ទៅប្រទេសវិញ ដោយបំពេញកាតព្វកិច្ចអន្តរជាតិដ៏រុងរឿងរបស់ខ្លួន។

សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេច​បាន​នូវសមិទ្ធផលសេដ្ឋកិច្ចសង្គមសំខាន់ៗជាច្រើន។ ប្រជាជនកម្ពុជារស់នៅក្នុងរដូវផ្ការីកយ៉ាងសុខសាន្ត មិនដែលភ្លេច​ការជួយ​ជ្រោមជ្រែងរបស់ប្រជាជនវៀតណាមឡើយ។ គួរកត់សម្គាល់ ការលះបង់ឈាមរបស់វៀតណាម ដើម្បីសង្គ្រោះ​ប្រជាជន​កម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ម្តងហើយម្តងទៀតថា “បើគ្មានជំនួយពីវៀតណាមទេ កម្ពុជា ក៏គ្មានថ្ងៃនេះដែរ”។

មានរយៈពេល៤៦ឆ្នាំហើយ ចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសទាំងពីរ វៀតណាម និងកម្ពុជា តែងតែគោរព និងថែរក្សាទំនាក់ទំនងអ្នកជិតខាងដ៏ល្អនេះ។ ដូចដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាមបានអះអាងថា “ជោគ​វាសនារបស់ប្រជាជនទាំងពីរមិនអាចកាត់ផ្តាច់ពីគ្នាទៅវិញទៅមកបាន ហើយវៀតណាមនឹងក្លាយជាអ្នក​ជិតខាង​ដ៏ស្មោះត្រង់ និងជាប់លាប់របស់កម្ពុជាជារៀងរហូត”។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​សម្តែងនូវក្តីប្រាថ្នាថា ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងកម្ពុជានិវៀតណាម និងមានពណ៌បៃតង ជារៀងរហូត និងនិរន្តរភាព។

ទោះបីជាស្ថានភាពពិភពលោក និងតំបន់នាពេលខាងមុខនឹងនៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយ​ទុកជា​មុនបានក៏ដោយក៏ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម នៅតែរក្សាការប្រុងប្រយ័ត្ន និងប្រយុទ្ធប្រឆាំងនឹងការ​ញុះញង់​ជាតិនិយម ចង្អៀតចង្អល់ សកម្មភាពបង្កាច់បង្ខូច និងការបែកបាក់គ្នា ដើម្បីឱ្យចំណងសាមគ្គីភាព មិត្តភាព​ជាប្រពៃណី។ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនកាន់តែល្អប្រសើរ បៃតងជារៀងរហូត និងនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងវៀតណាម ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងជុំវិញ​ពិភពលោក៕
(អត្ថបទប្រែសម្រួល)

ads banner