វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែងរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានបិទបញ្ចប់
ព្រះវិហារ៖វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុននៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារនៃ យោធ ភូមិភាគទី៤ បានបិទបញ្ចប់កាលពីទី៥ ខែមករា ឆ្នាំ២០២៥ នៅទី បញ្ជាការវរសេនាតូចលេខ១ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ក្រោមអធិបតីឯកឧត្តម គីម រិទ្ធី អភិបាល ខេត្ត ព្រះវិហារ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា បានថ្លែងថា វគ្គហ្វឹកហ្វឺនដែលបិទបញ្ចប់នាពេលនេះមានរយៈពេល ៤៥ថ្ងៃដោយសិក្សាចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។មានសិក្ខាកាម គ្រូយោធាចារ្យ គណៈកម្មការគ្រប់គ្រងវគ្គសរុប ១២២នាក់ ។

ក្នុងឱកាសនេះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីដ៏មោះមុតរបស់ សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហ្វឹកហាត់ ទាំងកម្លាំងកាយចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅនៃវគ្គហ្វឹកហ្វឺន ។ឯកឧត្តមក៏បានថ្លែងអំណរគុណ គ្រូយោធាចារ្យ គណៈកម្មការគ្រប់ គ្រងវគ្គ ដែលបំពេញតួនាទីបានយ៉ាងល្អ៕
ដោយ៖ឡុង សំបូរ






