ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ក្នុងចំណោមរបបប្រល័យពូជសាសន៍នានានៅទូទាំងពិភពលោក របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានគេចាត់ទុកថា សាហាវយង់ខ្នង ព្រៃផ្សៃបំផុត

(ខេត្តតាកែវ)៖ ក្នុងចំណោមរបបប្រល័យពូជសាសន៍នានានៅទូទាំងពិភពលោក របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានគេចាត់ទុកថា សាហាវយង់ខ្នង ព្រៃផ្សៃបំផុត។ នៅក្នុងរយៈពេល ៣ឆ្នាំ ៨ ខែ និង ២០ថ្ងៃ កម្ពុជា បានធ្លាក់ទៅក្នុងរបបយង់ខ្នងដោយបានសម្លាប់មនុស្សប្រមាណជាង ៣លាននាក់ ជារបបមួយដែលមិនមែនជាការគ្រប់គ្រងដោយមនុស្សជាតិ គឺគ្រប់គ្រងដោយពួកជនយោងខ្នង បំផុតនៅក្នុងប្រវត្តិសាស្ត្រ ។

នេះជាប្រសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងមិទ្ទីញអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងប្រជាពលរដ្ឋ សរុបប្រមាណ ៤០៦០ អង្គ/នាក់។

បន្ទាប់ពីបានស្តប់នូវសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងមិទ្ទីញអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)។

ឯកឧត្តម បន្ថែមថា នៅក្នុងឆ្នាំ ១៩៧៩ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនក៏ដូចជាថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលបានរំដោះប្រជាពលរដ្ឋចេញពីរបបយង់ខ្នងនេះហើយប្រទេសរបស់យើងត្រូវបានស្ដារឡើងវិញពីបាតដៃទទេ ។

រយៈពេល ៤៦ឆ្នាំមកនេះកម្ពុជាបានឆ្លងកាត់រឿងរ៉ាវជាច្រើន ក្នុងនោះមានដំណាក់កាលទីមួយគឺយើងស្ដារប្រទេសពីបាតដៃទេទេដោយគ្មានអ្វីទាំងអស់ ខណៈដែលប្រទេសរបស់យើងកំពុងតែមានសង្គ្រាម ជាមួយនិងខ្មែរក្រហមនៅតាមតំបន់បន់មួយចំនួននៅឡើយ ជាមួយនឹងការហ៊ុព័ទ្ធដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបច្ចិមប្រទេស ហើយនិងដំណាក់កាលស្វែងរកសន្តិភាព បង្រួបបង្រួមជាតិនិងការរៀបចំការបោះឆ្នោត ដែលមានការចូលរួមគាំទ្រពីអង្គការសហប្រជាជាតិ ។

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា ដំណាក់កាលការចូលរួមចូលទុកចរចាដោយមានការចូលរួមពីរបីភាគី តែនៅតែមានការជំទាស់គ្នាទៅវិញទៅមក និងមានចេតនាចង់ផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍ថ្ងៃ ៥-៦ កក្កដា ដែលសង្រ្គាមបានផ្ទុះឡើងវិញនៅភ្នំពេញ ហើយនិងដំណាក់កាលសមាហរណកម្មបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះឈ្នះ ដែលសម្ដេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេស និងជាស្ថាបនិក នៅក្នុងឆ្នាំ នៅចុងខែធ្នូ ឆ្នាំ១៩៩០ បាននាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីជា វ៉ាន់ដេត បានគូសបញ្ជាក់ថា កម្ពុជាទទួលបានសន្តិភាពពេញលេញត្រឹមតែរយៈពេល ២៦ ឆ្នាំប៉ុណ្ណោះ។ អ្នកទទួលខុសត្រូវជាន់ខ្ពស់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានតុលាការកាត់ទោសដែលមានភាគីតុលាជាតិ និងអន្តរជាតិ បានចូលរួមធ្វើការកាត់ទោស។ ការកាត់ទោសខ្មែរក្រហមអ្នកទទួលខុសត្រូវជាន់ខ្ពស់គឺដើម្បីឲ្យមហាជនក៏ដូចជាអ្នកជំនាន់ក្រោយៗ មិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេគឺសម្រាប់ពិភពលោកទាំងមូល កំយកតម្រាប់តាម។ ហើយការកាត់ទោស ខ្មែរក្រហមគឺដើម្បីរកយុត្តិធម៌ជូនដល់ជូនដល់គ្រោះដែលនៅរស់រានមានជីវិត ដែលបាត់បង់គ្រួសារហើយក៏ជាការរកយុត្តិធម៌ដល់អ្នកទាំងឡាយដែលបាត់បង់ជីវិតដោយរបបប្រល័យពូកាសប៉ុលពត ។ ការកាត់ទោសនេះ គឺដើម្បីធ្វើជាតំណាងទៅដល់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ កសាងឯកសារសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ អំពីប្រព័ន្ធយុត្តិធម៌បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាហើយក៏ចែករំលែកអំពីប្រព័ន្ធយុត្តិធម៌នេះទៅកាន់ពិភពលោកផងដែរ៕

អត្ថបទ ៖ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner