វិមានក្រឹមឡាំង ៖ លោក ពូទីន នឹងបើកទំនាក់ទំនងជាមួយលោក ត្រាំ បន្ទាប់ពីចូលកាន់តំណែងផ្លូវការ
អត្ថបទដោយ៖
ឈឹម ទីណា
មូស្គូ ៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងស្វាគមន៍ការមានទំនាក់ទំនងជាមួយលោក ដូណាល់ ត្រាំ ប្រសិនបើឆន្ទៈនយោបាយរបស់លោក ត្រាំ នៅតែមាន បន្ទាប់ពីការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា បច្ចុប្បន្នមិនមានសំណើសុំមានទំនាក់ទំនងពីភាគីអាមេរិកទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានឹងសមហេតុផលក្នុងការរង់ចាំរហូតដល់លោក ត្រាំ ចូលកាន់តំណែងជាផ្លូវការសិន។
នៅក្នុងសន្និសិទសារព័ត៌មានថ្មីៗនេះ នៅឯរមណីយដ្ឋាន Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាស់ ត្រាំ បាននិយាយថា លោកដឹងថា មេដឹកនាំរុស្ស៊ីចង់ជួបលោក ហើយថា កិច្ចប្រជុំបែបនេះនឹងសមស្រប តែបន្ទាប់ពីគាត់ចូលកាន់តំណែងជាមុនសិន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។