ឆ្នាំមុន ការលក់ឡានអគ្គិសនីនៅអ៊ុយក្រែនកើនឡើង ៣៨%
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ ៖ ការលក់ឡានអគ្គិសនី (EV) នៅក្នុងប្រទេសអ៊ុយក្រែន បានកើនឡើង ៣៨ភាគរយដល់ជាង ៥១,៧០០គ្រឿងកាលពីឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
របាយការណ៍របស់សមាគមក្រុមហ៊ុនផលិតឡាន Ukravtoprom បានបង្ហាញថា ក្នុងឆ្នាំ ២០២៤ ឡានដឹកអ្នកដំណើរអគ្គិសនីសរុបចំនួន ៥០,៤៥៨គ្រឿង, ឡានអគ្គិសនីចំនួន ១,២៦៤គ្រឿង និងឡានក្រុងអគ្គិសនីចំនួន ២គ្រឿង ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអ៊ុយក្រែន។
ម៉ូដែលឡានអគ្គិសនីថ្មីដែលលក់ដាច់ជាងគេក្នុងឆ្នាំ ២០២៤នៅអ៊ុយក្រែន រួមមានម៉ាក Volkswagen ID.4, BYD Song Plus, Honda-M-NV និង Zeekr 001។ កាលពីខែធ្នូ ក្រសួងថាមពលអ៊ុយក្រែនបានប្រកាសពីគម្រោងសាងសង់ស្ថានីយ៍សាកថ្មឡានអគ្គិសនីចំនួន ១២០ទីតាំងនៅទូទាំងប្រទេសនៅត្រឹមចុងឆ្នាំ ២០២៦៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។